សន្ដិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់

កណ្ដាល៖គ្រោះថ្នាក់ចរាចររវាងម៉ូតូបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យក្មេងប្រុសម្នាក់ស្លាប់​និង២នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់នេះភាគីម៉ូតូម៉ាក SCOOPY ផ្លាកលេខភ្នំពេញ1JX-0676 បើកបរដោយក្មេងប្រុសឈ្មោះ រិទ្ធ ណារ៉ូត អាយុ១៧ឆ្នាំ បានស្លាប់។អ្នករួមដំណើរឈ្មោះភឿន ភារុន អាយុ១៧ឆ្នាំ រងរបួសធ្ងន់។ ជនរងគ្រោះទាំង២នាក់នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ចំណែកម្ខាងទៀតម៉ូតូម៉ាកHONDA DREAM ផ្លាកលេខភ្នំពេញ1HX-3000 បើកបរដោយឈ្មោះ ភិន វុឌ្ឍ អាយុ២៧ឆ្នាំ រងបួសធ្ងន់ នៅភូមិព្រែកល្វា ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។អ្នករងរបួសត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងជំនាញបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ​និងយកម៉ូតូ​ទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ