អន្តរជាតិ

មេដឹកនាំឆេឆេនលោក Ramzan Kadyrov មានគម្រោងចង់បង្កើតទាហានឯកជនផ្ទាល់ខ្លួនដូចទាហានស៊ីឈ្នួលរុស្ស៊ី

មេដឹកនាំឆេឆេនលោក Ramzan Kadyrov បាននិយាយថា លោកមានគម្រោងចង់បង្កើតក្រុមទាហាន​ឯកជនផ្ទាល់ខ្លួនមួយ ដែលមានរចនាបទដូចទៅនឹងទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីដែរ។

នៅក្នុងការបង្ហោះសារនៅលើបណ្តាញ Telegram កាលពីថ្ងៃអាទិត្យ លោក Kadyrov បាននិយាយថា ក្រុមយោធាស៊ីឈ្នួល Wagner Group ដែលកំពុងប្រយុទ្ធជាមួយទាហានជាតិរុស្ស៊ីក្នុងប្រទេស​អ៊ុយក្រែន​បានទទួល “លទ្ធផលគួរឱ្យចាប់អារម្មណ៍” ហើយក្រុមហ៊ុនយោធាឯកជនគឺបានដើរតួយ៉ាងចាំបាច់។ លោក Kadyrov ដែលបានដឹកនាំសាធារណរដ្ឋ Chechen តាំងពីឆ្នាំ ២០០៧ វ័យ៤៦ឆ្នាំរូបនេះ​បាននិយាយថា “យើងអាចនិយាយដោយទំនុកចិត្ត Wagnerបានបង្ហាញភាពទន់ភ្លន់របស់ខ្លួននៅក្នុង​លក្ខខណ្ឌយោធា និងបានគូសខ្សែបន្ទាត់ក្រោមការពិភាក្សាច្បាស់លាស់ពីសារសំខាន់ដែលគេរាល់គ្នា​ត្រូវការក្រុមហ៊ុនយោធាឯកជនបែបនេះ”។ Kadyrov និយាយត្រង់ៗថា “ពេលណាដែលការបម្រើការ​របស់ខ្ញុំសម្រាប់រដ្ឋត្រូវបានបញ្ចប់ ខ្ញុំមានគម្រោងចង់ប្រកួតប្រជែងជាមួយប្អូនប្រុសជាទីស្រឡាញ់​របស់យើងគឺ Yevgeny Prigozhin ដោយនឹងបង្កើតក្រុមហ៊ុនយោធាឯកជនមួយ” “ខ្ញុំគិតថាអ្វីៗនឹងដំណើរការ”។

សូមជម្រាបថា រវាងKadyrov និង Prigozhin ដែលសុទ្ធតែជាអ្នកជំនិតនឹងប្រធានាធិបតីវ្ល៉ា ឌឹមៀរពូទីន ភាគច្រើនបានធ្វើប្រតិបត្តិការដោយឯករាជ្យពីបញ្ជាការយោធារបស់រុស្ស៊ី។ បុរសទាំងពីរនាក់នេះ​ក៏ធ្លាប់បាននិយាយជាសាធារណៈរិះគន់ពីកម្សោយការដឹកនាំរបស់យោធារុស្ស៊ីនៅអ៊ុយក្រែនផងដែរ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា