សេដ្ឋកិច្ច

មជ្ឈមណ្ឌល​ដឹកជញ្ជូន​ឆ្លាត​វៃ​ជំរុញ​ពាណិជ្ជកម្ម​-​ការតភ្ជាប់ និង​កាត់បន្ថយ​ការចំណាយ​

​ភ្នំពេញ​៖​ប្រទេស​កម្ពុជា​នឹងមាន​មជ្ឈមណ្ឌល​ភស្តុភារ​ទំនើប​លំដាប់​ពិភពលោក​ដំបូង​គេ បន្ទាប់ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)
​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការ​ថ្មី​មួយ​ជាមួយ​ក្រុមហ៊ុន​ភស្តុភារ​ឈានមុខ​ចំនួន​ពីរ​នៅក្នុង​តំបន់​នាពេល​ថ្មីៗ​នេះ​។​​ភាពជា​ដៃគូ​នេះ​នឹង​ផ្តល់នូវ​ការជំរុញ​ដ៏​សំខាន់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និង​ការតភ្ជាប់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

Cambodia SuperPort TM ឬ មជ្ឈមណ្ឌល​ភស្តុភារ​ភ្នំពេញ (PPLC) នឹង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន PPLC Support and  Industrial Co. Ltd. ដែលជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​ភស្តុភារ​ឈានមុខ​គេ​នៅ​អាស៊ី YCH Groupនិង​ ក្រុមហ៊ុន​ ផ្តល់​សេវាកម្ម​ភស្តុភារ​ធំជាងគេ​របស់​កម្ពុជា​គឺ WorldBridge Group ។​

​ទីតាំង​យុទ្ធសាស្ត្រ​របស់ SuperPort TM នៅ​រាជធានី​ភ្នំពេញ ជា​ចំណុចកណ្តាល​នៃ​ប្រទេស​និង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់ខ្លួន​ជាមួយនឹង​ការតភ្ជាប់​ទៅកាន់​គ្រប់​មធ្យោបាយ​នៃ​ការដឹកជញ្ជូន នឹង​អាចឱ្យ​SuperPort TM ក្លាយជា​កន្លែង​ដឹកជញ្ជូន​ពហុ​ទម្រង់​ពេញលេញ​ដំបូងបង្អស់​របស់​ប្រទេស​កម្ពុជា​។​

​ដោយសារ​ប្រទេស​កម្ពុជា​ស្ថិតនៅ​ចំ​កណ្តាល​នៃ​មហា​អនុតំបន់​មេគង្គ SuperPort TM អាច​ដើរតួ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​និង​ភស្តុភារ​ ក្នុង​តំបន់ ដែល​រួមចំណែក​ដល់​ការផ្លាស់ប្តូរ​ផ្លូវ​ពាណិជ្ជកម្ម​តាម​ប្រទេស​កម្ពុជា​។​ការណ៍​នេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ផ្នែក​ ភស្តុភារ​ទាំងមូល ការកែលម្អ​ប្រសិទ្ធភាព​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​​ដើម្បី​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់ និង​ជំរុញ​ការ ប្រកួតប្រជែង​របស់​កម្ពុជា​៕ដោយៈផាវី