សន្ដិសុខសង្គម

បើករថយន្តក្រឡាប់ធ្លាក់ប្រឡាយទឹកស្អុយដោយខ្លួនឯង

សៀមរាប៖បុរសម្នាក់មិនដឹងជាកើតហេតុអ្វី បានជាបើករថយន្តម៉ាកTOYOTA TACOMA ក្រឡាប់ធ្លាក់ចូលប្រឡាយទឹកស្អុយដោយខ្លួនឯង។ហេតុការណ៍នេះកើតឡើងនៅម្តុំភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែកុម្ភ:។

មន្ត្រីមូលដ្ឋានបានដឹងថា ​អ្នកបើកបរឈ្មោះ​ប៊ុន​ ទី​ អាយុ​ ៣៥ឆ្នាំ​ នៅភូមិវិហារចិន​ សង្កាត់ស្វាយដង្គុំ​ ក្រុងខេត្តសៀមរាប​។រថយន្តម៉ាកTOYOTATACOMA ផ្លាកលេខភ្នំពេញ 2BB-7312 ។

មុនកើតហេតុ រថយន្តខាងលើបានបើកបរលើផ្លូវមួយខ្សែក្នុងភូមិ។មកដល់កន្លែងខាងលើ​ស្រាប់តែរេចង្កូតទៅរកបង្កាន់ដៃ ហើយជ្រុលក្រឡាប់ធ្លាក់ចូលប្រឡាយទឹកស្អុយតែម្តង។ករណីនេះបណ្ដាលឱ្យខូចខាតបង្កាន់ដៃប្រឡាយទឹកស្អុយមួយផ្ទាំងធំ-ខូចខាតរថយន្តធ្ងន់ធ្ងរ តៃកុងរងរបួសបន្តិចបន្តួច តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។

ក្រោយកើតហេតុ ដោយពិនិត្យមិនមានរងគ្រោះថ្នាក់ដល់អ្នកដទៃ សមត្ថកិច្ចបានឱ្យខាងម្ចាស់​រថយន្តជួសជុលបង្កាន់ដៃប្រឡាយឡើងវិញនិងស្ទូចយករថយន្តទៅជួសជុលខ្លួនឯង៕ដោយ៖វិចិត្រ