សេដ្ឋកិច្ច

ឆ្នាំ​២០២២ រកឃើញ​យានយន្ត​កែច្នៃ​មិន​ត្រឹមត្រូវ​តាម​លក្ខណ​បច្ចេកទេស​ជាង​៩​ពាន់​គ្រឿង​

​ភ្នំពេញ​៖​យានយន្ត​កែច្នៃ​មិន​ត្រឹមត្រូវ​តាម​លក្ខណ​បច្ចេកទេស​ចំនួន ៩ ០០២​គ្រឿង បាន​ត្រូវគេ​រកឃើញ​។ ចំនួន​នេះ​មានការ​ថយចុះ ១០​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២១​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​របាយការណ៍​ដដែល​នេះ បាន​បង្ហាញថា​៖​ក្នុង​ឆ្នាំ​២០២២ មាន​យានយន្ត​កែច្នៃ​ខុស​លក្ខណ​បច្ចេកទេស​ចំនួន ៥២ ៤៩៤​គ្រឿង​ត្រូវ​បាន កំណត់​អត្តសញ្ញាណ ហើយ​នៅក្នុង​ចំណោម​នោះបាន​រកឃើញ​ចំនួន ៩ ០០២​គ្រឿង ជា​យានយន្ត​កែច្នៃ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។​

​គួ​រម្លឹកថា​នៅ​ខែមេសា ឆ្នាំ​២០២២ ក្រសួង​បានដាក់​ចេញ​វិធានការ​ក្ដៅ​មកលើ​យានយន្ត​កែច្នៃ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​និង​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​សុវត្ថិភាព​របស់​យាននិង​បានធ្វើ​ឲ្យ​ប្រែប្រួល​អត្តសញ្ញាណ​សម្គាល់​របស់​រថយន្ត​។​

​ក្រសួង​បញ្ជាក់ថា ការកែច្នៃ​យានយន្ត​ប៉ះពាល់​ដល់​ផ្នែក​សុវត្ថិភាព​របស់​យាន ដូចជា​ប្រព័ន្ធ​ចង្កូត ប្រព័ន្ធ​ទ្រ​សាក់​ស៊ី​និង​គ្រោង​តួ ហើយ​ក្រសួង​​មិនបាន​អនុញ្ញាត​ឲ្យ​ចូល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ឬ​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ​ឡើយ​។ការធ្វើ​បែបនេះ ដើម្បី​ធានា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាពនិង​ការគ្រប់គ្រង​យានយន្ត​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់​៕