សេដ្ឋកិច្ច

គម្រោង​សាងសង់​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ចំងាយ​ជិត​៣​ពាន់​គីឡូម៉ែត្រ ពី​ហុងកុង​មក​កម្ពុជា កំពុង​ចាប់ផ្តើម​

​ភ្នំពេញ​៖រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់​ដេ​ត បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គម្រោង​សាងសង់​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ដែល​ត​ភ្ជាប់​ពី​ទីក្រុង​ហុងកុង មកកាន់​ក្រុងព្រះសីហនុប្រវែង​ជិត​៣០០០​គីឡូម៉ែត្របានចាប់ផ្តើម​ដំណើរការ​ហើយ​។​

​លោក​បានឱ្យដឹងថា បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​នេះ​នឹង​បង្កើន​សមត្ថភាព​ខ្ពស់ ក្នុងការ​ផ្គត់ផ្គង់​អ៊ីនធឺណិត​ល្បឿន​លឿន​។​

លោក ជា វ៉ាន់​ដេ​ត បាន​បន្តថា​គម្រោង​ត​បណ្តាញ​ខ្សែកាប អុ​ប​ទិ​ក ក្រោម​បាតសមុទ្រ​ពី​ក្រុង ហុងកុង​-​ក្រុងព្រះសីហនុ មាន​ប្រវែង ២ ៧១៥​គីឡូម៉ែត្រ ហើយ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២៤​។ បណ្តាញ​នេះ នឹង​បង្កើន​សមត្ថភាព​ខ្ពស់ ក្នុងការ​ផ្គត់ផ្គង់​អ៉ី​ន​ធឺ​ណិ​ត​ល្បឿន​លឿន និង​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​៕​ដោយៈសុភក្ត្រា