អន្តរជាតិ

អ្នកស្លាប់បានកើនឡើងដល់ 45.000 នាក់ក្នុងគ្រោះរញ្ជួយដីដ៏ធំរវាងទួគីនិងស៊ីរី

គ្រោះរញ្ជួយដីដ៏ធំចំនួនពីរលើកនៅក្នុងតំបន់ការ៉ាម៉ាន់ម៉ារ៉ាស បានវាយប្រហារនៅភាគខាងត្បូងប្រទេសតួកគីនិងភាគខាងជើងប្រទេសស៊េរីក្នុងរយៈពេល 12 ថ្ងៃកន្លងមកនេះបានធ្វើឲ្យចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង។

បើយោងតាមតួលេខផ្លូវការមួយបានឲ្យដឹងថាគ្រោះរញ្ជួយដីក្នុងកម្រិត៧.៧និង៧.៦រ៉ិចទ័របានបំផ្លាញលើខេត្តចំនួនមួយនៅក្នុងប្រទេសតួកគីបណ្តាលឲ្យមានអ្នកស្លាប់ក្នុងប្រទេសនេះកើនដល់៣៩,៥៧២នាក់ហើយ។

ដោយឡែកនៅឯប្រទេសស៊េរីឯណោះវិញត្រូវបានគេដឹងរួចហើយថាប្រទេសនេះត្រូវបានរងគ្រោះដោយសារសង្គ្រាមដើម្បីផ្លាសប្តូរបបចាប់តាំងពីឆ្នាំ២០១១ដោយក្រុមមហាអំណាចអង្គការណាតូនិងបានដាក់ទណ្ឌកម្មដ៏អាក្រក់ពីបណ្តាប្រទេសទាំងនោះ។

បច្ចុប្បន្នប្រទេសនេះបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីហើយបានធ្វើឲ្យមនុស្សជិតដល់៦,០០០នាក់បានបាត់បង់ជីវិត ហើយមនុស្សប្រមាណ៥លាននាក់គ្មានជម្រក។ នេះបើយោងតាមការប្រមាណរបស់អង្គការសហប្រជាជាតិ។ ជាងនេះទៅទៀត ជនស៊េរីជាងមួយលានាក់បានភៀសខ្លួនចេញពីសង្រ្គាមដើម្បីស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសតួកគីរួមជាមួយគ្រោះរញ្ជួយដីនេះផង។

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយអំពីចំនួនអ្នកភៀសខ្លួនស៊េរីដែលបានបាត់បង់ជីវិតពីគ្រោះរញ្ជួយដីនោះនៅឡើយ។

បើយោងតាមវេទិការស្វែងរកសិទ្ធិជ្រកោនលោកTabaGaziបានអះអាងថាចំនួននេះមានលើសពី៦០០០នាក់។តែបើតាមសេចក្តីថ្លែងការណ៍ ចុងក្រោយរបស់លោក Murat Kunan រដ្ឋមន្ត្រីក្រសួងបរិស្ថាននគររូបនីយកម្មនិងបម្រែបម្រួលអាកាសធាតុក្នុងប្រទេសតួកគីបានអះអាងថាអគារចំនួន៦៨៤,០០០អគារ ក្នុងតំបន់រញ្ជួយដីជាង៨៤,០០០អគារប្រមាណ១២ភាគរយនៃអគារទាំងនោះត្រូវបានបាក់រលំភ្លាៗ។

យ៉ាងណាក៏ដោយគេនៅមិនទាន់បញ្ជាក់ឲ្យដឹងពីចំនួនមនុស្សដែលស្ថិតនៅក្រោមគំនរបាក់បែកនៃអគារនោះឲ្យបានជាក់លាក់នៅឡើយ៕