កីឡា

Man City សង្ឃឹមខ្ពស់ក្នុងការប្រជែងពានជាមួយ Arsenal នៅរដូវកាលនេះ

ដោយ៖ Rith Kongkea

អ្នកចាត់ការទួទៅលោក Pep Guardiola ចង់ឱ្យ Manchester City ធ្វើត្រាប់តាមតារាវាយកូនហ្គោដ៏ល្បីលោក  Tiger Woods ដោយមិនបោះបង់ក្នុងការប្រជែងដណ្តើមពានជាមួយ Arsenal នៅរដូវកាលនេះ។

កាលពីថ្ងៃពុធកន្លងទៅ Man City បានយកឈ្នះក្រុមកាំភ្លើងធំក្នុងលទ្ធផល 3-1 ហើយបានហក់ឡើងមកកំពូលតារាង Premier League វិញ ដោយមាន53ពិន្ទុស្មើគ្នា ប៉ុន្តែពួកគេមានគ្រាប់បាល់ច្រើនជាង ។

ដ្បិតតែ Arsenal បានធ្លាក់ចេញពីកំពូលតារាងមែន តែគេនៅសល់១ប្រកួតទៀតនៅក្នុងដៃ បើសិនការប្រកួតនៅសល់នោះពួកគេឈ្នះ ក្រុមលោក Arteta នឹងឡើងមកឈរលេខ១ ហើយនាំមុខ Man City ៣ពិន្ទុវិញ ប៉ុន្តែទោះជាយ៉ាងណា លោក Guardiola បានជឿជាក់ថាក្រុមរបស់គាត់នឹងមានសំណាងក្នុងការប្រជែងពាន។

លោក Guardiola បានលើកឡើងឈ្មោះតារាវាយកូនហ្គោលលំដាប់ពិភពលោក និងជាម្ចាស់ជើងឯក 15 សម័យ Tiger Woods ដែលមិនបោះបង់និងបានត្រឡប់ទៅ PGA Tour វិញក្នុងសប្តាហ៍នេះជាលើកដំបូងចាប់តាំងពីគាត់បានទទួលរងរបួសជើងធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងឆ្នាំ 2021 ។

គួរបញ្ជាក់ផងដែរថា Manchester city នឹងត្រូវទៅសួរសុខទុក្ខក្រុម Nottingham នៅថ្ងៃសៅរ៏នេះ ខណះ Arsenal ក៏ត្រូវជួបគ្នាជាមួយ Aston Villa នៅសប្ដាហ៍ទី២៤ដូចគ្នា៕