សន្ដិសុខសង្គម

រថយន្តទំនើបពេលកំពុងបើកបរ ត្រូវភ្លើងឆាបឆេះអស់គ្មានសល់

ខេត្តព្រះសីហនុ៖ រថយន្តទំនើបមួយគ្រឿងពេលកំពុងធ្វើដំណើរ ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់គ្មានសល់ រីឯអ្នកបើកបរបានរងរបួសបន្តិចបន្តួច។ហេតុការណ៍នោះបង្កឱ្យមានការភ្ញាក់ផ្អើល នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា រថយន្តដែលឆេះនេះ ម៉ាកឡិចស៊ីសRX330 បើកបរដោយបុរសឈ្មោះ សេង ភ័ណ ធ្វើដំណើរពីស្រុកស្ទឹងហាវ ឆ្ពោះមកឃុំកែវផុស ស្រុកស្ទឹងហាវ ។

លុះមកដល់ម្តុំចម្ការកៅស៊ូ រថយន្តនេះក៏មានផ្សែងហុយ ក្រោយមកស្រាប់តែបែកផ្កាភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅតែម្តង មិនអាចមានអ្នកជួយសង្គ្រោះបាន បណ្ដាលឱ្យរថយន្តរងការខូចខាតទាំងស្រុង។ប៉ុន្តែអ្នកបើកបរមិនរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ដោយមានការតក់ស្លុត សួរនាំមិនដឹងពីមូលហេតុពិតប្រាកដនៅឡើយ៕ដោយ៖វិចិត្រ