សេដ្ឋកិច្ច

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ចាប់​រថយន្ត​គ្មាន​ពន្ធ​បាន​ចំនួន​២៧​គ្រឿង​

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាននិងកំពុង​បន្ត​បង្ក្រាប​រថយន្ត​អត់​ពន្ធ​។ ជាក់ស្តែង​នៅក្នុង​សប្តាហ៍​ទី​២​ខែកុម្ភៈ​នេះ ចាប់ពី​ថ្ងៃទី​១៣-១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ចាប់​រថយន្ត​គ្មាន​ពន្ធ​ដែល​ជ្រក​ក្រោម ផ្លាកលេខ​ផ្សេងៗ នៅ​ទូទាំងប្រទេស​បាន​ចំនួន​២៧​គ្រឿង ដែល​ក្នុងនោះ​ចង្កូត​ឆ្វេង​២២​គ្រឿង​និង​ចង្កូត​ស្តាំ​៥​គ្រឿង​។​

​រថយន្ត​ដែល​ត្រូវ​ចាប់បាន​ទាំងនោះ​រួមមាន​៖​ម៉ាក TOYOTA PRIUS, LEXUS RX33-RX 400H ,Mercedes Benz, TOYOTA CAMRY HYBRID,Chevolet-Colorado, NISSAN-March និង​Mazda-2​។​រថយន្ត​ត​ទាំងនេះ ផលិត​នៅ​ឆ្នាំ​២០០៤ ,២០០៥, ២០០៦, ២០០៧ ,២០០៨, ២០១០, ២០១១ ,២០១២​និង ២០១៩

​សូមជម្រាបថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អះអាង​ពី​ការប្តេជ្ញាចិត្ត ធ្វើការ​បង្ក្រាប​រថយន្ត​អត់​ពន្ធ​តាម​ដងផ្លូវ ដូច​ភ្លៀងរលឹម​ធ្វើ​យ៉ាង​លុបបំបាត់​ឲ្យ​អស់​រថយន្ត​ទាំងនោះ និង​ដើម្បី​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​ស្មើភាព ក្នុង​វិស័យ​នាំចូល​រថយន្ត​៕​ដោយៈសិរីមតី