សេដ្ឋកិច្ច

សប្ដាហ៍​ទី​២​នៃ​ខែកុម្ភៈ មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​ជិត ៣០​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានឱ្យដឹង​កាលពី​ថ្ងៃទី​១៧​ខែកុម្ភៈ​ថា​៖ គិត​ចាប់ពី​ថ្ងៃទី​០៦-១២ ខែកុម្ភៈ ឆ្នាំ​២០២៣​នៅ​ទូទាំងប្រទេស​បាទ​ទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន ២៩៩.២៦៤​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន ២៤៩.២៥២​នាក់ និង​ភ្ញៀវ​បរទេស​មាន ៥០.០១២​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖​ខេត្ត​ព្រះសីហនុ ៧០.៦៩៨ នាក់​,​រាជធានី​ភ្នំពេញ ៣៨.៦៩៤ នាក់​,​ខេត្តសៀមរាប ៣៧.៦៤៩ នាក់​,​ខេត្តកំពង់ចាម ២២.២៧០ នាក់​, ខេត្តកំពត ២១.២៤៤ នាក់​,​ខេត្តបាត់ដំបង ២០.៥៤៦ នាក់​និង​ខេត្តស្វាយរៀង ១៨.៤៦៦ នាក់​។​

​ប្រភព​ក្រសួងទេសចរណ៍​បានឱ្យដឹង​ទៀតថា​៖​សម្រាប់​ចរន្ត​ភ្ញៀវទេសចរ​ក្នុងស្រុក​ស្ថិតក្នុង​រង្វង់​ប្រមាណ ៣០​ម៉ឺន​នាក់​សម្រាប់​សប្តាហ៍​ធម្មតា (​លើកលែងតែ​សប្តាហ៍​ដែលមាន​ថ្ងៃ​ឈប់សម្រាក​បុណ្យទាន​) ដែលជា​សញ្ញា​ល្អ​មួយ​នៃ​លំហូរ​ភ្ញៀវទេសចរ​សម្រាប់​ដើមឆ្នាំ​២០២៣​នេះ​។ ការហូរចូល​ជា​បន្តបន្ទាប់​នៃ​ចរន្ត​ភ្ញៀវទេសចរ​អន្តរជាតិ ក៏​នឹង​រួមចំណែក​រុញ​ដោល​កំណើន​នៃ​ការដើរ​កម្សាន្ត​ផ្ទៃក្នុង​របស់​ភ្ញៀវទេសចរ​ផងដែរ​៕ដោយ៖ ផាវី