អន្តរជាតិ

លោកចូបៃដិន៖ “ខ្ញុំមិនចង់មានសង្រ្គាមត្រជាក់ជាមួយចិននោះទេ”

ទន្ទឹមនឹងសម្ពាធនយោបាយការទូតកំពុងតានតឹងក្តៅគគុក ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកចូបៃដិន បានបញ្ជាក់ថា លោកមិនចង់មានសង្រ្គាមត្រជាក់ជាមួយប្រទេសចិននោះទេ។

នេះបើតាមសម្ដីលោក Biden ដែលបាននិយាយក្នុងអំឡុងសុន្ទរកថារបស់លោកនៅចុង      សប្តាហ៍នេះ។បៃដិនថា “ការបាញ់ទម្លាក់បាឡុងរបស់ចិនដោយកងទ័ពអាកាសអាម៉េរិក​កាលពីដើមខែនេះ បានគូសបញ្ជាក់ពីសារសំខាន់នៃការរក្សាទំនាក់ទំនងបើកចំហ រវាងអ្នកការទូត និងមន្ត្រីយោធាអាម៉េរិក-ចិនទេតើ”។  “យើងមិនស្វែងរកសង្រ្គាមត្រជាក់ថ្មីជាមួយចិនទេ”។ បៃដិនបានប្រាប់បន្ថែមទៀតថា លោកក៏រំពឹងនឹងជួបជាមួយប្រធានាធិបតីចិនស៊ីជីងពីន ដើម្បីផ្សះផ្សាស្នាមដាច់រលាត់ការទូតផងដែរ តែប្រកាន់ជំហរយ៉ាងដាច់អហង្ការថានឹងមិន​សុំទោសរឿងបាឡុងជាដាច់ខាត។

សូមរំលឹកជាថ្មីថា ភាពតានតឹងចាប់ផ្តើមកើតឡើងនៅដើមខែកុម្ភៈនេះ បន្ទាប់ពីបាឡុងរបស់ចិន​ដែលអាម៉េរិកហៅថាជាបាឡុងចារកម្ម បានហោះចូលមកបំពានក្នុងដែនអាកាសអាម៉េរិក។ ក្រោយហោះចូលរយៈពេលច្រើនថ្ងៃ អាម៉េរិកក៏បានសម្រេចចិត្តបាញ់ទម្លាក់ចោល ដោយលើកឡើង​ពីបញ្ហាសន្តិសុខ និងចារកម្មបរទេស។ ចិនបានផ្ទុះកំហឹងយ៉ាងខ្លាំង និងសន្យាសងសឹកវិញយ៉ាង​ស័ក្តិសម ព្រោះចិនបានប្រាប់រួចហើយថា បាឡុងនោះគឺត្រូវខ្យល់បក់ទៅទេ ហើយក៏ជាបាឡុងតាមដាន​អាកាសធាតុធម្មតា៕

ប្រភព៖  RT

ប្រភពរូប៖ RT
ប្រែសម្រួល៖សុខ តុលា