សន្ដិសុខសង្គម

រកឃើញសពម្នាក់ទៀតសរុប៤នាក់ ករណីលិចទូកនៅទន្លេមេគង្គស្ទឹងត្រែង

ស្ទឹងត្រែង៖ករណីលិចទូកអ្នកភូមិកោះកីដឹកមនុស្ស៨នាក់ឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ហើយបាត់ខ្លួន៤នាក់នោះ រហូតមកដល់រសៀលថ្ងៃ​ទី​១៧ ខែកុម្ភៈ សពបានរកឃើញ​ជា​បន្តបន្ទាប់​សរុប​​៤​នាក់។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សាកសព​ដែល​ត្រូវ​កម្លាំង​ចម្រុះ​ប្រទះ​ឃើញ​បានអណ្តែត​ដល់​ព្រំប្រទល់​កោះ​ខន​ឌឹ​ន ​ភូមិខាំផា​ន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រមាណ​ជា​២​គីឡូម៉ែត្រ។​ស​ព​ជន​រង​គ្រោះរកឃើញជា​បន្តបន្ទាប់​សរុប​​៤​នាក់ ដែល​បាន​លិច​ទូក​នៅ​ក្នុង​ទឹកទន្លេ​ត្រង់កន្ទុយកោះហាន ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈកន្លងមក។

ស​ព​រកឃើញដំបូង​​ឈ្មោះសុត មី អាយុ​៥៨​ឆ្នាំ ជា​ឪពុក នៅចម្ងាយប្រហែល ៤០០ម៉ែត្រពីកន្លែង​កើតហេតុ។ថ្ងៃបន្ទាប់រកឃើញ២នាក់គឺកូនស្រីឈ្មោះម៉ី សុ​គ្រី អាយុ​២៥​ឆ្នាំ ព្រមទាំងចៅប្រុស​ឈ្មោះ លួ​យហាត់ អាយុ​៦​ឆ្នាំ​។នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះរកឃើញចៅប្រុសម្នាក់ទៀតឈ្មោះលូ​យ ច​ន្ទ្រា អាយុ​៨​ឆ្នាំ។

ជនរងគ្រោះករណីលិចទូកបាត់ខ្លួនកាលពីថ្ងៃទី១៤កុម្ភៈរហូតមកដល់រសៀលថ្ងៃទី១៧កុម្ភៈនេះបានរកឃើញអស់ហើយចំនួន៤នាក់៕ដោយ:សុខុម