កីឡា

Barcelona មិនអាចធ្វើអ្វី Man U បាន ខណៈបានត្រឹមស្មើគ្នា ២-២ នៅជើងទី១

ក្លិបអ្នកមានបុណ្យ FC Barcelona បានស្វាគមន៍ភ្ញៀវ Manchester United ក្នុងការប្រកួតជម្រុះនៅ​ក្របខ័ណ្ឌ Europa League ជើងទី១ វគ្គ១៦ ដោយបញ្ចប់លទ្ធផលបានត្រឹមស្មើគ្នា ២-២ ប៉ុណ្ណោះ នៅទឹកដី Camp Nou។ Man Utd នឹងត្រូវទទួល Barcelona នៅជើងទី២វិញម្ដងនៅសប្ដាហ៍ក្រោយ ក្នុងទឹកដី Old Trafford ហើយសម្រេចថា តើក្រុមណាអាចបន្តដំណើរទៅមុខបន្តទៀត ?

Marcus Rashford ជាកូនសោសំខាន់សម្រាប់ Manchester United រូបគេបានស៊ុតតាមស្មើ​ទៅលើ​គូប្រជែង ហើយក៏ជាអ្នកបង្កើតឱកាសជាច្រើនលើកច្រើនសា​ទៅឲ្យមិត្តរួមក្រុមលើទីលានផងដែរ ។

គួររំលឹកផងដែរថា​ Manchester ធ្លាប់ជាជើងឯក Europa League ម្ដងដែរ ក្នុងរជ្ជកាលលោក Jose Moutinho កាលឆ្នាំ២០១៧៕