សន្ដិសុខសង្គម

ស្រាវជ្រាវចាប់បានក្រុមចោរឆក់តាមផ្លូវក្នុងក្រុងភ្នំពេញបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ក្រុមចោរឆក់ទូរសព្ទអ្នកជិះផាស្អេបកាលពីថ្ងៃទី១១ ខែកុម្ភ:កន្លងទៅ ត្រូវនគរបាលភ្នំពេញស្រាវជ្រាវចាប់បាន៣នាក់  និងបានបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ចាប់បានឈ្មោះ ងិន ចាន់ពិសិដ្ឋ អាយុ១៨ឆ្នាំ ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថាបក្ខពួក២នាក់បានគេចខ្លួនទៅក្រុងប៉ោយប៉ែត។លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ កម្លាំងជំនាញបានសហការជាមួយនគរបាលក្រុងប៉ោយប៉ែតចាប់ជនសង្ស័យ២នាក់ទៀតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ជនសង្ស័យនេះពាក់ព័ន្ធឆក់ទូរសព្ទពីស្ត្រីម្នាក់កំពុងជិះ​ផាស្អេបនៅមុខក្រុមហ៊ុនហ្គោលវែលខាភីថល ក្នុងខណ្ឌ៧មករា កាលពីពេលកន្លងទៅ ។

ជនសង្ស័យ២នាក់ចាប់បានបន្តមានឈ្មោះងើយ ចាន់ស៊ីថេត ហៅចាក់ អាយុ១៨ឆ្នាំ និងឈ្មោះ ថាច់ សុបញ្ញា ហៅ សីហា អាយុ១៩ ឆ្នាំ។ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ