សន្ដិសុខសង្គម

រៀបចំនាំខ្លួនមុខ​សញ្ញា​គ្រឿងញៀន​២នាក់ទៅតុលាការ

ខេត្ត​ព្រះសីហនុ​៖កម្លាំងនគរបាលខេត្តព្រះសីហនុ បាន​ចុះបង្ក្រាបករណីគ្រឿងញៀន​ចាប់ជនសង្ស័យ២នាក់ ជាមួយវត្ថុតាងជាច្រើនកញ្ចប់ និងរៀបចំនាំទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់-ឈ្មោះ ចាន់ នុន ហៅដន ​អា​យុ ៣៧ឆ្នាំ និងឈ្មោះ អ៊ួង ពៅ អាយុ៣៩ឆ្នាំ។​ការបង្ក្រាបធ្វើឡើងនៅផ្លូវភូមិចម្ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ។

មន្ត្រីដដែលបាន​បន្តថា​ ពេលចាប់​ជនសង្ស័យ​ សមត្ថកិច្ចបានដកហូត​វត្ថុតាងម្សៅក្រាមសថ្លា​សង្ស័យសារធាតុញៀនចំនួន១០កញ្ចប់-ទូរសព្ទចំនួន៣គ្រឿង-ជញ្ជីងថ្លឹង១គ្រឿងនិងម៉ូតូ១គ្រឿង។​បន្ទាប់មក​នគរបាល​ខេត្ត​​បានកសាងសំណុំរឿងដើម្បីនាំខ្លួនជនសង្ស័យទៅតុលាការចាត់ការតាមច្បាប់​៕ដោយ៖វិចិត្រ