អន្តរជាតិ

រុស្ស៊ីថាណាតូកាន់តែផ្គើនបង្កហេតុពីមួយថ្ងៃទៅមួយថ្ងៃហើយ

វិមានក្រឹមឡំាងនិយាយថា អង្គការណាតូកាន់តែផ្គើននាំរឿងពីមួយថ្ងៃទៅមួយថ្ងៃជាមួយរុស្ស៊ី ហើយបានសំដែងអាកប្បកិរិយាពាក់ព័ន្ធកាន់តែខ្លាំងជាមួយសង្រ្គាមនៅអ៊ុយក្រែន។

នេះដោយយោងតាមសម្ដីរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅសប្តាហ៍នេះ។ Peskov មានប្រសាសន៍ថា “NATO គឺជាអង្គការដែលមានអរិភាពចំពោះយើង ហើយបង្ហាញពីអរិភាពនេះជារៀងរាល់ថ្ងៃ”។ “ហើយណាតូហាក់ដូចជាកំពុងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យការចូលរួមរបស់ខ្លួននៅក្នុងជម្លោះជុំវិញអ៊ុយក្រែនឱ្យបានច្បាស់លាស់តាមដែលអាចធ្វើទៅបាន”។

ដោយបន្ថែមថា ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនដោយប្រទេសណាតូសព្វថ្ងៃគឺកំពុងអូសទាញជម្លោះ និងបង្កើនលទ្ធភាពនៃការកើនឡើងបន្ថែមទៀត។ យ៉ាងណាក៏ដោយ Peskov មិនបានបញ្ជាក់ថា​តើនឹងឆ្លើយតបចំពោះណាតូយ៉ាងណានោះទេ។ ទីក្រុង Kyiv និងលោកខាងលិចបានបញ្ជាក់ជំហរ​យ៉ាងដាច់អហង្ការថា ការចែកចាយផ្នែករឹងយោធាទំនើបមានសារសំខាន់ក្នុងការជួយអ៊ុយក្រែន​ការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា