សន្ដិសុខសង្គម

រថយន្តទំនើបបុករថយន្តដឹកខ្សាច់ពីក្រោយ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់។ចំណែករថយន្តខូចខ្ទេចមួយកំណាត់មុខ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើង​នៅតាមផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីវេលាទៀបភ្លឺថ្ងៃទី១៧ ខែកុម្ភៈ។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តម៉ាក HILLUXVIGO ផ្លាកលេខភ្នំពេញ 2AH-0203 បើកតាមផ្លូវជាតិលេខ៦អា ពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន។

មកដល់កន្លែងខាងលើបានជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ចំពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្ត HILLUX VIGO ខូចខ្ទេចផ្នែកខាងមុខទាំងស្រុង បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ត្រូវបានគេជួយ​ដឹកទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។រីឯរថយន្តដឹកខ្សាច់បន្ថែមល្បឿនទៅមុខបាត់។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ចុះមកយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ​ជ្រោយចង្វាដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ