សន្ដិសុខសង្គម

ផលិតទឹកឃ្មុំក្លែងក្លាយលក់ ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១៥នាក់

រតនគិរី៖ សមត្ថកិច្ចចុះបង្ក្រាបករណីផលិតទឹកឃ្មុំក្លែងក្លាយនៅផ្ទះសំណាក់មិត្តភាពសំណាងល្អ ក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កាលពីព្រលប់ថ្ងៃទី១៥ខែកុម្ភៈ។

លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានឱ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ និងដករហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូចំនួន១៥គ្រឿង ទឹកឃ្មុំផលិតរួចប្រមាណ២០០លីត្រ​និងវត្ថុធាតុដើមសម្រាប់ការផលិតមួយចំនួន។

លោកនូវដារ៉ាបានបញ្ជាក់ថា ជនសង្ស័យក្រោយពីឃាត់ខ្លួនរួមនឹងវត្ថុតាង បានរក្សាទុកនៅ​ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ដោយ:សុខុម