សន្ដិសុខសង្គម

បញ្ជូនបុរសម្នាក់ចាប់រំលោភប្អូនស្រី បង្កើតជាអនីតិជនទៅតុលាការ

កំពង់ស្ពឺ៖តាមបណ្តឹងរបស់ម្តាយ កម្លាំងនគរបាលស្រុកថ្ពង កាលពីថ្ងៃទី១៦ ខែកុម្ភៈ បានចាប់​ជនសង្ស័យម្នាក់ ពាក់ព័ន្ធចាប់រំលោភសេពសន្ថវៈប្អូនស្រីបង្កើតត្រូវបញ្ជូនទៅតុលាការ។

ករណីនេះបានកើតឡើងនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២៣។មន្ត្រីនគរបាលស្រុកថ្ពងបានឱ្យដឹងថា ជនសង្ស័យ អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ ត្រូវជាបងប្រុសបង្កើត។ចំណែកក្មេងរងគ្រោះអាយុ១៤ឆ្នាំ។អ្នកទាំង២នាក់នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានចាប់រំលោភសេពសន្ថវៈ​លើប្អូនស្រីបង្កើតពិតប្រាកដមែន ពីព្រោះខ្លួនតែងតែប្រើគ្រឿងញៀនជាញឹកញាប់ ហើយចូលចិត្តមើលវីដេអូអាសអាភាស រួចខ្លួនក៏មានអារម្មណ៍ចង់រួមភេទ ទើបបង្ខំចិត្តចាប់​រំលោភប្អូនស្រីបានសម្រេចចំនួន៣លើក។

បន្ទាប់ពីសាកសួរជនសង្ស័យរួច នគរបាលខេត្តកំពង់ស្ពឺបានរៀបចំកសាងសំណុំរឿងបញ្ជូន​ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ