សន្ដិសុខសង្គម

ដេញ​​ចាប់បាន​បុរស​២​នាក់ក្រោយឆក់យកទូរសព្ទពីស្ត្រីម្នាក់

​ភ្នំពេញ៖ ពលរដ្ឋនាំគ្នាដេញចាប់បានបុរស២នាក់បន្ទាប់ពីឆក់ទូរសព្ទស្ត្រីកំពុងដើរតាមផ្លូវ​បង្កការភ្ញាក់ផ្អើលនៅផ្លូវត្រសក់ផ្អែម សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាទៀបថ្ងៃទី១៧ ខែកុម្ភៈ។

ស្ត្រី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ​មុន​​កើតហេតុ នាង​បាន​ដើរ​ចេញពីផ្ទះ​ជួល​ទៅ​រក​ទិញ​ចំណី។ពេលកំពុងដើរ​ស្រាប់តែ​មាន​បុរស​២​នាក់ ​ជិះ​ម៉ូតូ​ស៊ុយស៊ុយ​គី​និ​ច​ផ្លា​ក​លេខភ្នំពេញ1FZ.6478 មក​ឈប់​ក្បែរ។ភ្លាម​ៗ​នោះបុរស​ជិះខាងក្រោយបានស្ទុះមកឱបនាងរួច​ឆក់​យក​ទូរសព្ទ​ពី​​នាងហើយ​រត់គេច​ខ្លួន​តែ​ម្តង​។

ស្ត្រីរងគ្រោះបានបន្តថា ក្រោយបក្ខពួកឆក់ទូរសព្ទរួចរួត់ នាងក៏ទៅ​ចាប់​ក្របួច​.​ក​អាវ​អ្នក​បើក​ម៉ូតូបណ្តាល​ឱ្យ​ដួល​។ជនស​ង្ស័យទាំង​២​នាក់​បានរត់ចោលម៉ូតូ ហើយ​នាងក៏​បាន​ស្រែកឆោឡោឡើង បង្កការ​ភ្ញាក់ផ្អើល​​ត្រូវពលរដ្ឋ​​ជួយ​ដេញ​តាម​ចាប់​បាន​ទាំង​២​នាក់​ យកប្រគល់ឱ្យសមត្ថកិច្ច។ក្រោយមក​កម្លាំងនគរបាល​បាន​នាំ​​ជនសង្ស័យ​ទាំង​២​នាក់ ​រួម​ទាំង​ម៉ូតូយក​ទៅ​​ប៉ុស្តិ៍​រដ្ឋបាល​បឹង​រាំងដើម្បី​​បន្ត​​នីតិវិធី​៕ដោយ៖វិចិត្រ