កីឡា

Man City បំបាក់កាំភ្លើងធំ Arsenal ឡើងមកឈរកំពូលតារាងវិញ

ដោយ៖ Rith Kongkea

ក្រុមមេឃខៀវ Man City បានហក់ឡើងមកឈរកំពូលតារាងវិញហើយ បន្ទាប់ពីយកឈ្នះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Emirates Stadium កាលពីយប់មិញនេះ ។

៣គ្រាប់របស់ Man City ធ្វើបានពីសំណាកកីឡាករ Kevin Debruyne នៅនាទីទី ២៤ , Jack Grealish នាទី៦២ និង Erling Haaland ជាអ្នកធ្វើបានគ្រាប់ទី៣នៅនាទី៨២ ចំណែកម្ចាស់ផ្ទះ Arsenal រកបានតែមួយគ្រាប់គត់ ដោយ Bukayo Saka នៅនាទី៤២ (បាល់ពិន័យ១១ម៉ែត្រ) ។ ក្រោយចាញ់ Man City  បានច្រាន Arsenal ធ្លាក់មកលេខ២ ប៉ុន្តែពួកគេសល់មួយប្រកួតទៀតក្នុងដៃ បើសិនឈ្នះ នោះក្រុមរបស់លោក Mikel Arteta នឹងឡើងមកកំពូលតារាងវិញ។

អ្នកចាត់ការក្រុម Mikel Arteta បានបរាជ័យ៨លើក ក្នុងចំណោម ៩ប្រកួតពេលប៉ះជាមួយ Pep Guardiola ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ Arsenal មានភាគរយខ្ពស់ក្នុងការក្លាយជាជើងឯកនៅរដូវកាលនេះ បើសិនពួកគេបន្តជ័យជំនះទៅលើការប្រកួតដែលនៅសល់នោះ ៕