អន្តរជាតិ

អាម៉េរិក​ចុះ​កិច្ច​សន្យា​តម្លៃ​ជាង ៥០០​លាន​ដុល្លារ​សម្រាប់​ផលិត​គ្រាប់​ផ្លោង​ឲ្យ​អ៊ុយក្រែន

សហរដ្ឋអាម៉េរិក ចុះកិច្ចសន្យាតម្លៃជាង ៥០០លានដុល្លារសម្រាប់ផលិតគ្រាប់ផ្លោងឲ្យអ៊ុយ ក្រែនប្រើជាមួយកាំភ្លើងធំក្នុងសមរភូមិជាមួយរុស្ស៊ី។

កងទ័ពសហរដ្ឋអាម៉េរិកបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៥២២ លានដុល្លារអាម៉េរិក​ជាមួយក្រុមហ៊ុនចំនួនពីរគឺ Northrop Grumman Systems និង Global Military Products សម្រាប់ការផលិតគ្រាប់កាំភ្លើងធំផ្តល់ជូនកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ យោងតាមកាសែតអ៊ុយក្រែនប្រាវដា ការបញ្ជាទិញនេះបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក​ព្រួយបារម្ភថាអ៊ុយក្រែនអាចនឹងជិតអស់នូវគ្រាប់រំសេវកាំភ្លើងធំបម្រុងប្រើទប់ជាមួយរុស្ស៊ីក្នុងសមរ ភូមិ។

តាមប្រភពដដែល សហរដ្ឋ​អាម៉េរិក​គ្រោង​នឹង​ចាប់​ផ្តើមដឹកជញ្ជូន​គ្រាប់​រំសេវ​ថ្មី​នេះ​នៅ​ខែ​មីនា។ កិច្ចសន្យានេះត្រូវបានផ្តល់មូលនិធិដោយគំនិតផ្តួចផ្តើមគឺជារបស់មន្ទីរបញ្ចកោណ ក្នុងកិច្ចគាំទ្រដល់​សន្តិសុខរបស់អ៊ុយក្រែន៕

ប្រភព៖UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា