សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ស្នើ​ក្រុមហ៊ុន​ជួយ​ព​ន្លឿ​ន​ការសិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប ឱ្យបាន​លឿន​

​ភ្នំពេញ​៖​ថ្លែង​ក្នុង​ពិធីបើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ នៅ​ថ្ងៃទី ១៥ កុម្ភៈ ២០២៣ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានស្នើ​សុំឱ្យ​ក្រុមហ៊ុន​ដែល​កំពុង​សិក្សា​លទ្ធភាព​សាង​សង់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប ជួយ​ព​ន្លឿ​ន​ការងារ​ឱ្យបាន​លឿនតាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ឈានទៅ​ចុះ​ហត្ថលេខា​​លើ​​អនុស្សរណៈ​យោគយល់​គ្នា យ៉ាងយូ​នៅ​ខែកញ្ញា ឆ្នាំ​២០២៣​នេះ​។​

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​៤ កំពុង​សិក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ខេត្តសៀមរាប​។​

​សូមជម្រាបថា ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ ទៅ​ខេត្តសៀមរាប នេះ គឺជា​ផ្លូវ​ដែល​ចំណាយ​ពេលវេលា​តិចជាង​មុន ខណៈ​ផ្លូវ​ល្បឿន​លឿន​នេះ ក៏​នឹង​ជួយ​សេដ្ឋកិច្ចកម្ពុជា ឱ្យមាន​ការរីកចម្រើន​ថែម​មួយកម្រិត​ទៀតផង​ដែរ​៕ដោយៈសុភក្ត្រា