សន្ដិសុខសង្គម

នាំ​៦នាក់រឿងយកដុំថ្មគប់និងប្រើកាំបិតប៉័ងតោកាប់គេឱ្យរបួស​ទៅ​តុលាការ​

ភ្នំពេញ​៖​កម្លាំងនគរបាល នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បាននាំជនសង្ស័យ៦នាក់ ចំណោមបក្ខពួក១០នាក់ ករណីយកដុំថ្មគប់និងប្រើកាំបិតប៉័ងតោកាប់ជនរងគ្រោះឱ្យរងរបួសទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យចំនួន៦នាក់ចំណោមបក្ខពួក១០នាក់ ពាក់ព័ន្ធយកដុំថ្មគប់ និងប្រើកាំបិតប៉័ងតោកាប់បណ្តាលឱ្យមានអ្នករងរបួស ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ​បានចុះស្រាវជ្រាវរកមុខសញ្ញា។​ នៅថ្ងៃទី១០ ខែកុម្ភៈ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់​ប្រព្រឹត្តនៅកន្លែងលក់ហ្វឺ ក្នុងខណ្ឌបឹងកេងកង។ជនរងគ្រោះឈ្មោះ លី ហុងភាវ ស្នាក់នៅភូមិធម្មត្រី សង្កាត់ព្រៃស ខណ្ឌដង្កោ ជាសិស្ស។

ចំណែកជនសង្ស័យ-ឈ្មោះ នឿន ផាន់ណា-ផាន់សៀងហៃ-អានឆាយម៉ិញ-ឃុនកូវីអរុណពន្លឺ-ឡូតសំណាង និងឈ្មោះ ជូជៀវហាវ។ពួកគេជាសិស្ស ស្នាក់នៅសង្កាត់អូរឫស្សី២-សង្កាត់មនោរម្យ-ខណ្ឌ៧មករា រាជធានីភ្នំពេញ។សម្ភារវត្ថុតាងចាប់បានម៉ូតូម៉ាកហុងដាស្កុបពីផ្លាកលេខ ភ្នំពេញ1JQ-1938 និងម៉ូតូម៉ាកនិច ផ្លាកលេខកំពង់ចាម1U-2641។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងជំនាញកសាងសំណុំរឿងនាំខ្លួនទៅតុលាការដើម្បី​ចាត់ការ​តាមច្បាប់៕ដោយ៖វិចិត្រ