អន្តរជាតិ

ថាមពលអគ្គិសនីពន្លឺព្រះអាទិត្យរបស់ចិនជាប់កំណត់ត្រានៅឆ្នាំ២០២៣

ដោយ៖សហការី

សមាគមផលិតថាមពលអគ្កិសនីពន្លឺព្រះអាទិត្យបានថ្លែងឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គេរំពឹងថាចិននឹងបន្ថែមថាមពលពន្លឺព្រះអាទិត្យចាប់ពី ៩៥ ទៅ ១២០ ជីហ្គាវ៉ាត់ (GW) ឬច្រើនជាង 3៣០% នៅឆ្នាំ ២០២៣ ដែលជាសមាគមផលិតថាមពលអគ្កិសនីពន្លឺព្រះអាទិត្យ វាជាការកើនឡើងនូវសមត្ថភាពផលិតជាប្រចាំឆ្នាំដែលបានជាប់ក្នុងកំណត់ត្រានៅឆ្នាំ២០២៣នេះ។

ក្រុមហ៊ុនផលិត និងផលិតថាមពលអគ្កិសនីពន្លឺព្រះអាទិត្យដ៏ធំបំផុតសម្រាប់ពិភពលោក ដែលបាននាំយកថាមពលអគ្កិសនីពន្លឺព្រះអាទិត្យថ្មី ៨៧.៤១ GW ដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ ២០២២ យោងតាមទិន្នន័យផ្លូវការមួយបានបង្ហាញថា វាបានជំរុញឱ្យសមត្ថភាពដំឡើងថាមពលអគ្កិសនីសរុបដល់ ៣៩២.៨១ GW ។

ប្រធានកិត្តិយសនៃសមាគមឧស្សាហកម្មថាមពលអគ្គិសនីពន្លឺព្រះអាទិត្យចិន (CPIA) លោក Wang Bohua បានថ្លែងនៅក្នុងសន្និសីទថា “ការអភិវឌ្ឍស្ថានីយថាមពលអគ្កិសនីពន្លឺព្រះអាទិត្យនៅក្នុងប្រទេសចិននៅតែបន្តប្រឈមមុខនឹងបញ្ហាជាច្រើន បើទោះបីជាការចំណាយលើការវិនិយោគមានការថយចុះបន្តិចក៏ដោយ”។

ឧបសគ្គរួមមានដូចជាតម្រូវការចាំបាច់របស់រដ្ឋាភិបាលនៅក្នុងតំបន់មួយចំនួនលើបញ្ហាដំឡើងស្ថានីផ្ទុកថាមពលអគ្គិសនីជាមួយរោងចក្រផលិតថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ និងការរឹតបន្តឹងលើការប្រើប្រាស់ដី និងទឹក ចំពេលដែលមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ។

ខណៈពេលដែលទីក្រុងប៉េកាំងដើម្បីការពារដីស្រែចំការហើយដែលជាបញ្ហាចម្រូងចម្រាស់ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនូវសមត្ថភាពថាមពលអគ្កិសនីពន្លឺព្រះអាទិត្យរបស់ប្រទេសនេះ អ្នកនាំចេញផលិតផលអគ្គិសនីដើរដោយថាមពលព្រះអាទិត្យរបស់ខ្លួនកំពុងមានការប្រឈមនឹងជម្លោះពាណិជ្ជកម្មកាន់តែច្រើនឡើង និងការប្រកួតប្រជែងកាន់តែតឹងតែឡើងផងដែនៅឯនាយសមុទ្រតាមគោលដៅភូមិសាស្ត្រសំខាន់ៗដូចជាសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងឥណ្ឌាជាដើម។

លោក Wang បាននិយាយថា “របាំងពាណិជ្ជកម្មកំពុងនាំមកនូវផលវិបាកកាន់តែខ្លាំងឡើងៗសម្រាប់ក្រុមហ៊ុនផលិតថាមពលអគ្កិសនីដើរដោយពន្លឺព្រះអាទិត្យរបស់ចិនដែលស្វះស្វែងរកការពង្រីកខ្លួននៅក្នុងទីផ្សារអន្តរជាតិ ហើយការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃក្រុមហ៊ុនផលិតក្នុងស្រុកនៅក្នុងប្រទេសទាំងនោះនឹងធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មផលិតថាមពលពន្លឺព្រះអាទិត្យរបស់ចិន”។

សហរដ្ឋអាម៉េរិកកាលពីខែធ្នូបានហាមឃាត់ការនាំចូលរួមទាំងផលិតផលថាមពលអគ្កិសនីព្រះអាទិត្យពីតំបន់ Xinjiang របស់ប្រទេសចិនដោយបារម្ភថាវាជាកាផលិតក្រោមបង្ខំពលកម្ម។

ម៉ូឌុលថាមពលអគ្កិសនីពន្លឺព្រះអាទិត្យកម្លាំង ៣ GW មួយចំនួនដែលនាំចេញពីប្រទេសចិនត្រូវបានរឹបអូសដោយគយសហរដ្ឋអាម៉េរិក ដោយសារតែមានការសង្ស័យថាផលិតផលទាំងនេះអាចមកពីជំរំទាសករ។

ទិន្នន័យរបស់ CPIA បានបង្ហាញថាប្រទេសចិនបាននាំចេញប្រហែល ៣៦.៣ GW នៃបន្ទះសូឡា និង ២៣.៨ GW នៃកោសិកាពន្លឺព្រះអាទិត្យនៅឆ្នាំ ២០២២ កើនឡើង ៦១% និង ១៣១% ពីមួយឆ្នាំទៅមួយឆ្នាំរៀងៗខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ការនាំចេញម៉ូឌុលថាមពលព្រះអាទិត្យកាលពីឆ្នាំមុនបានកើនឡើងក្នុងល្បឿនយឺតជាង ៥៦% ដោយសារមានរោងចក្រម៉ូឌុលជាច្រើនត្រូវបានគេដំឡើងវានៅក្រៅប្រទេស។

លោក Wang បាននិយាយថា “ក្រុមហ៊ុនថាមពលអគ្គិសនីពន្លឺព្រះអាទិត្យរបស់ចិនគួរតែយកចិត្តទុកដាក់កាន់តែខ្លាំងលើការប្រកួតប្រជែងនេះ ដោយសារសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងប្រទេសដទៃទៀតកំពុងដាក់ចេញនូវគោលនយោបាយ ដែលនឹងធ្វើឱ្យមានការផ្លាស់ប្តូរជាក់ស្តែងដើម្បីគាំពារដល់ឧស្សាហកម្មក្នុងស្រុករបស់ពួកគេ”៕

 

ប្រភព រ៉យទ័រ