សន្ដិសុខសង្គម

លិចទូកបាត់ខ្លួន៤នាក់មកដល់ពេលនេះមិនទាន់រកឃើញនៅឡើយ

ស្ទឹងត្រែង៖ព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ លោកអ៊ុង សុភ័ក្រ្ត នាយប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គីបានឱ្យដឹងថា ករណីលិចទូកកាលពីថ្ងៃទី១៤កុម្ភៈ កម្លាំងអាជ្ញាធរកំពុងស្វែងរកមិនទាន់ឃើញនៅឡើយទេ។

សូមបញ្ជាក់ថា គ្រោះអកុសលមានទូកមួយគ្រឿងដឹកមនុស្សចំនួន៨នាក់ទាំងក្មេងទាំងចាស់​បានបើកឆ្លងទន្លេមេគង្គពីភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យមកភូមិខាំផាន់​សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បីប្រកបមុខរបរ។ពេលមកដល់ត្រង់កន្ទុយកោះហាន ទឹកបានហូរកួចខ្លាំងធ្វើឱ្យទូកនោះលិចបាត់មនុស្សបួននាក់ ចំណោម៨នាក់ក្នុងនោះមានក្មេង២នាក់។

មនុស្ស៤នាក់ដែលបាត់ខ្លួននោះមានឈ្មោះសុតមី អាយុ៥៦ឆ្នាំ,ឈ្មោះម៉ី សុគ្រី ភេទស្រី អាយុ២៥ឆ្នាំ, ឈ្មោះលូយ ចន្ទ្រាអាយុ៨ឆ្នាំ និងឈ្មោះលួយហាត់ អាយុ៦ឆ្នាំ៕ដោយ:សុខុម