សន្ដិសុខសង្គម

ម៉ូតូនិងរ៉ឺម៉កកង់៣បុកគ្នាបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់និងរបួសធ្ងន់ម្នាក់

បាត់ដំបង៖គ្រោះថ្នាក់ចរាចររវាងម៉ូតូបុកជាមួយម៉ូតូរ៉ឺម៉កកង់៣ បណ្តាលឱ្យក្មេងប្រុសស្រី២នាក់បានស្លាប់ និងបុរសម្នាក់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិចម្ការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ។

មន្ត្រីនគរបាលបានឱ្យដឹងថា ករណីនេះបង្កឡើងរវាងម៉ូតូនិងម៉ូតូរ៉ឺម៉កកង់៣បានបុកគ្នាបណ្តាលឱ្យ​មានមនុស្សស្លាប់និងរបួសធ្ងន់។

មុនកើតហេតុ ម៉ូតូរ៉ឺម៉កកង់៣ អ្នកបើកបរឈ្មាះ សែ វុទ្ធី អាយុ៣៧ឆ្នាំ នៅភូមិក្បាលហុង ស្រុកសំពៅលូន ខេត្តបាត់ដំបង បើកពីជើងទៅត្បូង។ មកដល់កន្លែងខាងលើក៏បុកជាមួយម៉ូតូហុងដាឌ្រីមផ្លាកលេខ​បាត់ដំបង1AR 3236 អ្នកបើកបរឈ្មោះលឿត ទី អាយុ១៦ឆ្នាំ នៅភូមិឈើទាល ស្រុកសំពៅលូន ខេត្តបាត់ដំបង។រីឯអ្នករួមដំណើរឈ្មោះ ជឿនអេន ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា។

ក្នុងហេតុការណ៍នេះបណ្តាលឱ្យខាងម៉ូតូបានស្លាប់ទាំង២នាក់និងខាងរ៉ឺម៉កម៉ូតូកង់៣រងរបួសធ្ងន់ និងរ៉ឺម៉កក្រឡាប់ខូចខាតម៉ូតូ២គ្រឿងយ៉ាងដំណំ។មូលហេតុរ៉ឺម៉កម៉ូតូកង់៣បើកលឿន​ខ្វះការប្រុងប្រយ័ត្ន។ចំណែកខាងម៉ូតូក៏បើកលឿនមិនប្រកាន់ស្តាំទើបបុកគ្នាតែម្តង៕ដោយ៖វិចិត្រ