សន្ដិសុខសង្គម

បញ្ជូនជីតាមួល.កសម្លាប់ចៅយកបោះចូលក្នុងទឹកស្រះទៅតុលាការ

សៀមរាប៖កាលពីថ្ងៃទី១៤ ខែកុម្ភៈ សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម​ដោយមួល.កសម្លាប់ចៅប្រុស រួចយកបោះចូលក្នុងទឹកស្រះបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

មន្ត្រីនគរបាលស្រុកពួកបានឱ្យដឹងថា កម្លាំងជំនាញបានចាប់បុរសម្នាក់ឈ្មោះ ថ្ម ក្រាក់ អាយុ ៥២ឆ្នាំ នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។បុរសរួបនេះជាប់ពាក់ព័ន្ធករណីឃាតកម្ម កើតឡើងនៅភូមិឃុំខាងលើ កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ។

មុនកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទទួលបានព័ត៌មានថា មានក្មេងប្រុសឈ្មោះតាំ រតនា នៅភូមិជ្រាស់បានលង់ទឹកស្រះស្លាប់។ដោយមានការសង្ស័យ សមត្ថកិច្ចបានណែនាំដល់​ក្រុមគ្រួសាររក្សាសាកសពសិនដើម្បីឱ្យផ្នែកជំនាញនិងគ្រូពេទ្យពិនិត្យបានច្បាស់លាស់។

ក្រុមជំនាញចុះដល់ទីតាំងខាងលើ ហើយបានពិនិត្យសាកសព និងវិភាគកន្លែងកើតហេតុ ដោយបញ្ជាក់ថា សពបាក់ក, មានស្នាមជាំក្រោមត្រចៀកខាងស្តាំ,ឆ្អឹងស្មាទាំងសងខាង​ភ្លាត់ចេញពីគ្នានិងស្នាមជាំក្រោមឆ្អឹងជំនីរខាងស្តាំ។បន្ទាប់ពីស៊ើបអង្កេត នគរបាល​ស្រុកពួកមានការសង្ស័យលើឈ្មោះ ថ្ម ក្រាក់ ត្រូវជាជីតារបស់ក្មេងរងគ្រោះ ហើយបាននាំខ្លួនយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើទារុណកម្មយ៉ាងខ្លាំង​ហើយជ្រុលដៃមួល.កសម្លាប់ចៅប្រុស ឈ្មោះតាំ រតនា រួចយកទៅបោះចោលក្នុងទឹកស្រះពិតមែន ដោយខឹងរូបគេយកដៃលូកលេងព្រីភ្លើងព្រោះខ្លាចឆក់៕ដោយ៖វិចិត្រ