សន្ដិសុខសង្គម

ត្រៀមបញ្ជូន៣នាក់លួច​កាប់ដើមឈើនិងគ្រឿងញៀនទៅតុលាការ​ ​

បាត់ដំបង​៖​កម្លាំងនគរបាលស្រុកកំរៀង​ បានចាប់ជនសង្ស័យ៣នាក់ក្នុង២ករណីលួចអារដើមឈើ​អ្នកភូមិនិងពាក់ព័ន្ធគ្រឿង​ញៀន ហើយត្រៀមបញ្ជូនទៅតុលាការ។

មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង​បានឱ្យដឹងនៅព្រឹក​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​នេះថា  កាលពីថ្ងៃទី១៤​ម្សិលមិញ កម្លាំងនគរបាលស្រុកកំរៀងជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បាន​ស្រាវជ្រាវចាប់ជនសង័្សយ៣នាក់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំ​រៀ​ង។ក្រុមនេះបានលួចកាត់ដើមឈើរបស់ប្រជាពលរដ្ឋឈ្មោះនួន ផល អាយុ៦១ឆ្នាំ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង។

ជនសង័្សយទាំង៣នាក់-ឈ្មោះ សុគន្ធ ចន្ធូ ហៅង៉ោល អាយុ៤១ឆ្នាំ ធ្វើជាងឈើ-ឈ្មោះស៊ូ ថន អាយុ៣៩ឆ្នាំ-ឈ្មោះឈីត ថា អាយុ៣៣ឆ្នាំ អ្នកទាំង៣នៅភូមិ ឃុំខាងលើ ។ចំណែក​វត្ថុតាងដកហូតបាន-ម្សៅក្រាមសង្ស័យសារធាតុញៀនចំនួន២ថង់និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ម៉ាស៊ីនអារឈើចំនួន២គ្រឿង, ប៊ីដុងសាំង២, ប៊ីដុងប្រេងអុកតាឡុក១, ម៉ែត្រវាស់១ និងសម្ភារសម្រាប់អារឈើមួយចំនួន, ឈើទំហំមុខកាត់៨០ស.មគុណ៣២០ស.ម១កំណាត់និងឈើទំហំមុខកាត់៤០ស.មគុណ៥០០ស.ម ២កំណាត់។ក្រោយឃាត់ខ្លួនសមត្ថកិច្ចស្រុកបានរៀបចំសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖ព្រះអង្គខ្មៅ