សេដ្ឋកិច្ច

តាមរយៈ Alibaba មៀន​ខ្មែរ លក់បាន​១៨​តោន​ក្នុង​រយៈពេល​៣​ថ្ងៃ​

​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី​១​លើ​ការពិនិត្យ​លទ្ធ​ភាពចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន Alibaba នា​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីស្ដីការ​ក្រសួង ពាណិជ្ជកម្ម ដើម្បី​នាំចេញ​ផលិតផល​ខ្មែរ​ទៅកាន់​ទីផ្សារ​អន​ឡាញ​បរទេស​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ក្រសួងពាណិជ្ជកម្ម​បាន​ខិតខំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ក្រុមហ៊ុន Alibaba ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ ហើយ​ជា​លទ្ធផល​បឋម ក្រុមការងារ​បាន​ចូលរួម​ប្រជុំ​ចំនួន​បី​លើក ជាមួយ​ក្រុមហ៊ុន Alibaba រហូតដល់​ឈានដល់​ការសម្រេច​នូវ​សេចក្ដីព្រាង អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។​

​គួរ​ជម្រាប​ថា​ក្រសួងពាណិជ្ជកម្ម​បា​នស​ហ​ការ​ជាមួយ​វិស័យ​ឯកជន ដោយបាន​នាំចេញ​ផ្លៃ​មៀន​ទៅ​ប្រទេស​ចិន​ដោយ​ដាក់លក់​នៅលើ​ថ្នាល​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Alibaba ។​ជា​លទ្ធផល ត្រឹមតែ​រយៈពេល​តែ ៣ ថ្ងៃ ប៉ុណ្ណោះ ផ្លែ​មៀន​របស់​កម្ពុជា​លក់បាន​រហូតដល់ ១៨ តោន​៕ដោយៈសិរីមតី