អន្តរជាតិ

ចិនថ្កោលទោសសហរដ្ឋអាម៉េរិកចំពោះការចុះបញ្ជីខ្មៅអង្គភាពរបស់ខ្លួនចំនួន៦

ដោយ៖តុលា

ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនបានប្រឆាំងយ៉ាងដាច់អហង្ការចំពោះការបន្ថែមអង្គភាពចិនចំនួនប្រាំមួយទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន បន្ទាប់ពីបាឡុងរបស់ចិនត្រូវបានគេរកឃើញនៅលើទឹកដីសហរដ្ឋអាម៉េរិកកាលពីសប្តាហ៍មុន ហើយបានបាញ់ទម្លាក់។

ក្រសួងបាននិយាយថា ប្រទេសចិនសង្ឃឹមថាសហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការគាបសង្កត់ដោយគ្មានហេតុផលនៃសហគ្រាសចិន ហើយនឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។ រដ្ឋបាលលោក Biden កាលពីថ្ងៃសុក្រសប្តាហ៍មុន បានចុះបញ្ជីខ្មៅអង្គភាពចិនចំនួន ៦ ដែលមានទំនាក់ទំនងជាមួយបាឡុង សង្ស័យរបស់ទីក្រុងប៉េកាំង។

អង្គភាពទាំងនោះរួមមាន វិទ្យាស្ថានស្រាវជ្រាវទី ៤៨ (48th Research Institute) នៃក្រុមហ៊ុន China Electronics Technology Group Corporation ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ក៏ដូចជា Beijing Nanjiang Aerospace Technology ដែលជាអង្គភាពនៃក្រុមហ៊ុនអភិវឌ្ឍន៍ Deluxe Family (600503.SS) ដែលចុះបញ្ជីនៅសៀងហៃ៕

ប្រភព៖REUTERS