អន្តរជាតិ

ចារកម្មន័រវេស៖ កប៉ាល់រុស្ស៊ីដាក់ពង្រាយចូលសមុទ្រជាមួយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ

ភ្នាក់ងារចារកម្មន័រវេសបាននិយាយថា កប៉ាល់រុស្ស៊ីដែលមានផ្ទុកនូវអាវុធនុយក្លេអ៊ែរ ត្រូវបានដាក់​ពង្រាយចូលក្នុងសមុទ្រជាលើកដំបូងហើយនៅក្នុងរយៈពេល ៣០ឆ្នាំ។

នាវាចម្បាំង Northern Fleet តែងតែទៅសមុទ្រជាមួយអាវុធនុយក្លេអ៊ែរក្នុងអំឡុងសម័យ     សង្គ្រាមត្រជាក់ ប៉ុន្តែនេះដោយផ្អែកលើរបាយការណ៍ចារកម្មន័រវេស ហៅកាត់ NISថ្មី វាគឺជាលើកដំបូងហើយដែលសហព័ន្ធរុស្ស៊ីសម័យទំនើបបានធ្វើដូចគ្នាម្តងទៀត។ របាយការណ៍មិនបានបញ្ជាក់ពីចំណុចទីតាំងសមុទ្រច្បាស់លាស់ដែលនាវានោះត្រូវបានដាក់ពង្រាយទេ។ បាននិយាយត្រឹមថា ខណៈដែលរុស្ស៊ីក៏មាននាវាមុជទឹក អាវុធប្រឆាំងផ្កាយរណប និងសមត្ថភាព អ៊ីនធឺណែតដែលអាចគំរាមកំហែងដល់ប្រទេសន័រវេស និងណាតូ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រគឺជា “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងសេណារីយ៉ូប្រតិបត្តិការជាច្រើន ដែលប្រទេសណាតូដែលពាក់ព័ន្ធ”។

ចារកម្មន័រវេសក៏បានកត់សម្គាល់ផងដែរថា ការកើនឡើងនៃសង្រ្គាមក្នុងតំបន់ទៅជាជម្លោះធំទៅៗ ពាក់ព័ន្ធនឹងសហរដ្ឋអាម៉េរិក អង្គការណាតូនិងន័រវេសផ្ទាល់ ដោយមិនអាចប្រកែកបានឡើយ។ យោងតាមទីភ្នាក់ងារនេះ បើទោះបីជារុស្ស៊ីនឹងរក្សាការធ្វើទំនើបកម្ម និងឃ្លាំងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ​របស់ខ្លួនក៏ដោយ ក៏មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ថារុស្ស៊ីនឹងប្រើវានាប៉ុន្មានឆ្នាំខាងមុខនោះដែរ៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា