អន្តរជាតិ

ក្រសួងការពារជាតិអ៊ុយក្រែនតែងតាំងអនុរដ្ឋមន្រ្តី៣រូបថ្មី បន្ទាប់ពីរឿងអាស្រូវពុករលួយ

បន្ទាប់ពីមានរឿងអាស្រូវពុករលួយចោទជាសម្ពាធខ្លាំង ក្រសួងការពារជាតិអ៊ុយក្រែន ក្រោមអំណាច​របស់រដ្ឋមន្រ្តី Oleksii Reznikov បានប្រកាសតែងតាំងអនុរដ្ឋមន្រ្តីថ្មីដល់ទៅ ៣រូបនៅដើមសប្តាហ៍នេះ។

លោករដ្ឋមន្រ្តី Oleksii Reznikov ដែលបានសន្យាថានឹងដោះស្រាយអំពើពុករលួយក្នុងក្រសួង​​របស់លោក កាលពីថ្ងៃអង្គារទី ១៤ ខែកុម្ភៈ បានប្រកាសតែងតាំងមន្រ្តីថា្នក់អនុរងចំនួន៣នាក់។ ៣នាក់ថ្មីនេះរួមមានឧត្តមសេនីយ៍ឯក Oleksandr Pavliuk ដែលធ្លាប់បានបម្រើការជាអភិបាលតំបន់ Kyiv ក្នុងអំឡុងពេលដំបូងនៃការលុកលុយរបស់រុស្ស៊ីជាមន្ត្រីជាន់ខ្ពស់ទី១របស់គាត់។ ទី ២ គឺលោក Andriy Shevchenko អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសកាណាដា និងទី ៣គឺលោក Vitaliy Deyneha អ្នកជំនាញផ្នែកព័ត៌មានវិទ្យា ដែលបានសហការបង្កើតអង្គការក្រៅរដ្ឋាភិបាលដែលប្រមូល​ថវិកាសម្រាប់យោធា ត្រូវបានតែងតាំងជាតំណាងរាស្រ្តវ័យក្មេង។ ៣នាក់នេះគឺត្រូវមកជំនួស​មន្រ្តី៣រូបមុនដែលត្រូវបានលាលែងពីតំណែង និងបណ្តេញចេញ ជុំវិញសម្ពាធចោទប្រកាន់​ពីបទពុករលួយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ មន្រ្តីពីរនាក់ដែលត្រូវបានបណ្តេញចេញនៅថ្ងៃអង្គារ រួមមាន Ivan Rusnak និង Oleg Haiduk ។

ចំពោះលោករដ្ឋមន្រ្តី Oleksii Reznikov ខ្លួនឯងផ្ទាល់មិនទាន់ត្រូវបានដឹងថាតើនឹងផ្លាស់ប្តូរ ឬអត់ទេ ទោះបីជាមានដំណឹងកាលពីខែមុនថា គាត់ក៏ត្រូវផ្លាស់ចេញដែរក៏ដោយ៕

ប្រភព៖France 24

ប្រភពរូប៖France 24
ប្រែសម្រួល៖សុខ តុលា