សន្ដិសុខសង្គម

បញ្ជូនសិស្សសាលាម្នាក់និងកញ្ឆាស្ងួត ៥៧៣,៩៦ក្រាម, ស្រស់២៧ដើមទៅតុលាការ

រតនគិរី៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តរតនគិរី បានឃាត់ខ្លួនសិស្សសាលាម្នាក់ ជាមួយកញ្ឆាស្ងួតទម្ងន់ជាងកន្លះគីឡូក្រាម និងកញ្ឆាស្រស់២៧ដើមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៣​ ខែកុម្ភៈ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី បានចុះបង្ក្រាបករណីលាក់ទុកកញ្ឆាស្ងួតនិងស្រស់នៅផ្ទះចាំចម្ការមួយកន្លែង ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងប្រតិបត្តិការ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះវិន ពិរិទ្ធ អាយុ១៦ឆ្នាំ ​ជាសិស្ស​សាលាក្នុងខេត្តរតនគិរី។ក្នុងនោះរឹបអូសវត្ថុតាង​មាន​-កញ្ឆាស្ងួតទម្ងន់៥៧៣,៩៦ក្រាម-កញ្ឆាស្រស់២៧ដើម-សម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។ក្រោយពីឃាត់ខ្លួនជន​សង្ស័យ​រួម​ទាំង​វត្ថុតាងត្រូវ​បានផ្នែក​ប្រឆាំង​គ្រឿងញៀន​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បីចាត់​ការ​តាម​​ច្បាប់​៕ដោយ៖វិចិត្រ