សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ បានបញ្ជូនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ បានចេញប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀនចាប់ជនសង្ស័យចំនួន៥នាក់ ក្នុងរាជធានី ភ្នំពេញ។

ជនសង្ស័យ៣នាក់ឃាត់ខ្លួននៅភូមិចម្ការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ពួកគេឈ្មោះហង់ ពិសិដ្ធ អាយុ ៣០ឆ្នាំ-ឈ្មោះ សឿនឧត្តម ហៅដំ អាយុ ២៩ឆ្នាំ-ឈ្មោះ អ៊ុយ កញ្ញា ហៅ តី ភេទស្រី អាយុ១៨ឆ្នាំ។វត្ថុតាងចាប់បាន ក្រាមសថ្លាចំនួន១កញ្ចប់និងសម្ភារពាក់ព័ន្ធបទល្មើស មួយចំនួន។

ឈ្មោះសូរ សុខា ហៅ ម៉ៅ អាយុ៤២ឆ្នាំ ឃាត់ខ្លួននៅភូមិតាងួន សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។វត្ថុតាងក្រាមសថ្លា៦កញ្ចប់និងឈ្មោះ អូនប្រុស អាយុ៤១ឆ្នាំ ឃាត់ខ្លួននៅភូមិព្រៃដូនអ៊ុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។វត្ថុតាងចាប់បាន ក្រាមសថ្លា១កញ្ចប់និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន៕ដោយ៖វិចិត្រ