សន្ដិសុខសង្គម

ត្រៀមបញ្ជូន១៨នាក់ករណីលួច-ឆក់ និងទិញផលចោរកម្មទៅតុលាការ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តបានឃាត់ខ្លួនជនសង្ស័យចំនួន១៨នាក់ ជាមុខសញ្ញាឆក់-លួចនិងអ្នកទទួលទិញផលចោរកម្មត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ កម្លាំងជំនាញបានស្រាវជ្រាវ​រហូតឃាត់ខ្លួនមនុស្សចំនូន១៨នាក់ ពាក់ព័ន្ធករណីលួច-ឆក់ទូរសព្ទ-ឆក់កាបូបជិត២០លើកជាមួយអ្នកទទួលទិញផលចោរកម្មក្នុងខេត្តព្រះសីហនុ។

ក្នុងការឃាត់ខ្លួនមនុស្ស១៦នាក់ សមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាងមាន៖ ម៉ូតូចំនួន៩គ្រឿង-ទូរសព្​ទ១០គ្រឿង,មួកសុវត្ថិភាព៨,ពូថៅ១,កាំបិតប៉័ងតោ១ និងផ្លាកលេខម៉ូតូ១ផ្ទាំង។ចំណែកជនសង្ស័យ​២នាក់ពាក់ព័ន្ធទទួលផលចោរកម្ម ចាប់បានវត្ថុតាងមានទូរសព្ទដៃ១២គ្រឿង។

ក្រោយមកនគរបាលជំនាញបានកសាងសំណុះរឿង បញ្ជូនក្រុមជនសង្ស័យចំនួន១៨នាក់បន្តតាម​នីតិវិធី៕ដោយ៖វិចិត្រ