សេដ្ឋកិច្ច

តម្រូវការខ្ពស់ និងមានតម្លៃថ្លៃ ដំណាំ «វ៉ាន់នីឡា» ត្រូវយកមកដាំសាកល្បងនៅកម្ពុជា

សៀមរាប៖ ក្រសួងបរិស្ថាន បាននាំយកដំណាំប្រភេទ «វ៉ាន់នីឡា» ជាដំណាំរុក្ខជាតិវល្លិ៍ ស្ថិតនៅក្នុងអំបូរកេសរកូល មកដាំ សាកល្បង នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដើម្បីសិក្សានិងអាចបន្ត ចែកពូជជូនដល់ប្រជាសហគមន៍ដែល មានបំណងដាំដំណាំ វ៉ាន់នីឡានេះ។ ដំណាំវ៉ាន់នីឡា នៅលើទីផ្សារអាចលក់បានក្នុងមួយគីឡូក្រាមចាប់ពី ៥០០ ទៅ៧០០ដុល្លារ តាម ប្រភេទរបស់វា។

លោក ចន្ធី សុមេត្ដា ប្រធានការិយាល័យជីវៈសុវត្ថិភាពនៃក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងចុះ ទស្សនកិច្ច នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសកូល សុខ អាន ភ្នំគូលែន នាពេលថ្មីៗនេះថា៖ មជ្ឈមណ្ឌលបានដាំសាកល្បង ប្រភេទ វ៉ាន់នីឡា ចំនួន៣ប្រភេទ ដែលជាប្រភេទនាំចូល គឺមានប្រភេទតៃទី, ប្រភេទម៉ាដាហ្គាស្យា និងប្រភេទប៉ុនកូណា ដែលជាប្រភេទគេ និយមប្រើប្រាស់ ច្រើនសកលលោក។

លោកបានគូសបញ្ជាក់ថា ប្រភេទដំណាំវ៉ាន់នីឡានេះ គឺជាដំណាំយុទ្ធសាស្ត្រមួយដែលប្រទេសនៅលើសកលលោក និយមប្រើប្រាស់ នៅក្នុង ភេជ្ជៈ ការ៉េម គ្រឿងសម្អាង និងសូកូឡា វ៉ាន់នីឡាជាដើម៕ដោយៈសិរីមតី