អន្តរជាតិ

ណាតូថារុស្ស៊ីមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការវាយលុកអ៊ុយក្រែនចេញពីព្រំដែនផ្តាច់ខ្លួនប្រទេសម៉ុលដាវីទេ

អង្គការណាតូបានធ្វើការវាយតម្លៃថា រុស្ស៊ីមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការវាយលុកអ៊ុយក្រែន​ចេញពីព្រំដែនផ្តាច់ខ្លួនប្រទេសម៉ុលដាវីឡើយ។

នេះដោយយោងតាមលោក Mircea Geoană ជាអគ្គលេខាធិការរងនៃអង្គការ NATO បានថ្លែងប្រាប់នៅឯការពិភាក្សាជាក្រុមនៃសន្និសីទសន្តិសុខទីក្រុង Munich (MSC) កាលពីថ្ងៃចន្ទ។ លោកថា “ថ្ងៃនេះ រុស្ស៊ីមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីដាក់ពង្រាយនៅ Transnistria និងដើម្បីឡោមព័ទ្ធអ៊ុយក្រែនវាយចូលដល់ក្រុងកំពង់ផែអូដេសានោះទេ វានៅតែជាផែនការប៉ុណ្ណោះ យើងមិនឃើញរុស្ស៊ីមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើដូច្នេះឡើយ”។

ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ពីផែនការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យម៉ុលដាវី តាមរយៈការវិធីសាស្រ្តបំបាក់ទឹកចិត្តអ្នកគាំទ្រលោកខាងលិច ធ្វើឲ្យមានការបែងចែកបក្ខពួកក្នុងតំបន់ផ្តាច់ខ្លួន។ Geoană ពន្យល់ថា រុស្ស៊ីមិនអាចមកវាយណាតូភ្លាមបានទេ តែពួកគេកំពុងព្យាយាមធ្វើឱ្យខូចដល់ការដឹកនាំ​ដ៏ល្អឥតខ្ចោះរបស់មេដឹកនាំម៉ុលដាវីលោកស្រី Maia Sandu។ “យើងក៏គួរតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការជៀសវាងហានិភ័យនៃការ ការកើនឡើង”។

សូមជម្រាបថា តំបន់ Transnistria ដែលបានរៀបរាប់នៅខាងលើ គឺជាភូមិសាស្រ្តព្រំដែនមួយរវាងទឹកដីម៉ុលដាវី និងអ៊ុយក្រែន។ Transnistria ជាកន្លែងដែលជនជាតិរុស្ស៊ីផ្តាច់ខ្លួនរស់នៅ គាំទ្រដោយរដ្ឋាភិបាលទីក្រុងមូស្គូ៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា