កីឡា

 Rashford និង  Garnacho ស៊ុតម្នាក់១គ្រាប់ជួយ United យក៣ពិន្ទុត្រលប់មកផ្ទះវិញ

ដោយ៖ Rith Kongkea

Marcu Rashford និង Alejandro Garnacho ជាអ្នកសម្លាប់ម្ចាស់ផ្ទះ Leeds United ក្រោយរកបានម្នាក់​មួយគ្រាប់នៅចុងម៉ោង ជួយឲ្យ Man United ទទួលជ័យជម្នះ ២-០ កាលពីថ្ងៃអាទិត្យ ។​​

កីឡាករសញ្ជាតិអង់គ្លេស​ Marcu Rashford នៅតែរក្សាទម្រង់លេងបានល្អ បន្ទាប់ពីរកគ្រាប់បាល់ ១៣គ្រាប់ ក្នុងចំណោម១៤ប្រកួត ក្រោយពីព្រឹត្តិការណ៍ FIFA World cup បានបញ្ចប់ ។ រីឯកីឡាករវ័យក្មេង Alejandro Garnacho គឺជាគ្រាប់ពេជ្ររបស់លោក Eric ten hag ខណៈរូបគេបង្ហាញទម្រង់លេងដ៏ប៉ិនប្រសប់ និងរកបាន១គ្រាប់ បន្ទាប់ពីប្ដូរចូលជំនួស Sancho ។

ក្រោយចប់ការប្រកួត ក្រុមភ្ញៀវ Manchester United ជាអ្នកទទួលជ័យជម្នះទៅលើម្ចាស់ផ្ទះ Leeds United ធ្វើឲ្យពួកគេទទួលបាន៣ពិន្ទុបន្ថែមទៀត តាមពីក្រោយគូប្រជែង Man City និងក្រុមកំពូលតារាង Arsenal ៕