កីឡា

FC Barcelona ឈរកំពូលតារាង La Liga ដាច់១១ពិន្ទុ ក្រោយឈ្នះ ១ទល់០ លើ Villareal

ក្លិបអ្នកមានបុណ្យ FC Barcelona បន្តភាពខ្លាំងរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីយកឈ្នះទៅលើ Villareal ក្នុងលទ្ធផល ១ទល់០ ដាច់គូប្រជែងលេខ២ Real Madrid រហូតដល់១១ពិន្ទុឈរលើកំពូលតារាង La Liga ។ ក្នុងជំនួបនេះគឺមានតែ១គ្រាប់គត់ដែលធ្វើបានពីក្រុមភ្ញៀវ Barcelona ដោយកីឡាករវ័យក្មេង Pedri នៅនាទីទី១៨ ទោះជាមានការវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ ។

គួរបញ្ជាក់ផងដែរថា​ ក្រោមការដឹកនាំរបស់លោក Xavi បានជួយឲ្យ FC Barcelona ឈានទៅរកជើងឯកនៅរដូវកាលនេះ ក្រោយឆ្លងកាត់ ២១ប្រកួត ឈ្នះ១៨ ស្មើ២ និងចាញ់១ មាន៥៦ពិន្ទុ ឈរលើកំពូលតារាង ដោយដាច់គូប្រជែងអធិរាជស Real Madrid រហូតដល់១១ពិន្ទុឯណោះ​៕

ដោយ៖ Rith Kongkea