សេដ្ឋកិច្ច

សាលា​អន្តរជាតិ បេស​ហ្វូ្យ​ត​ឆ័​រ ប្រគល់​វិញ្ញ​ាប​នប​ត្រ​ដល់​សិស្សានុសិស្ស​៣៥០​នាក់​

​ខេត្ត កណ្តាល​៖ សាលា​អន្តរជាតិ បេស​ហ្វូ្យ​ត​ឆ័រ​(Best Future International School) កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៣​បានប្រគល់​វិ​ញ្ញាប​នប​ត្រ​ជូន​សិស្សានុសិស្ស​ចំនួន​៣៥០​នាក់​។​សិស្សានុសិស្ស​ដែល​ទទួលបាន​វិញ្ញាបនបត្រ​នាពេលនេះ មាន​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​ឡើងទៅ​រហូតដល់​ការសិក្សា​វគ្គ​ខ្លីៗ​។​

​ឯកឧត្តម គង់ ចាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល ​អនុប្រធាន​ក្រុមប្រឹក្សា​សហគមនិងអ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ឯកឧត្តម អិុន ណា​ង​ ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល លោក កែវ ស៊ី​ណន អភិបាលរង​ស្រុក​ល្វាឯម លោក ម៉ម ប៉ូ​លី អនុប្រធាន​មន្ទី​អប់រំ ខេត្តកណ្តាល និង​លោក សុខ វ៉ន់​សេង ប្រធានការិយាល័យ​អប់រំ​ស្រុក​ល្វាឯម​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​នេះ​។​

​លោក រ៉ូ រ៉ា​ន់ នាយក​សាលា Best Future International School បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​សាលា​អន្តរជាតិ បេស​ហ្វូ្យ​ត​ឆ័​រ បានប្រគល់ វិញ្ញាបនបត្រ​ដល់​សិស្សានុសិស្ស​ចំនួន​៣៥០​នាក់​ដែល​បានបញ្ចប់​វគ្គ​សិក្សា​ប្រាំ​ឆ្នាំ​និង​វគ្គ​សិក្សា​ខ្លីៗ​ដើម្បី​លើកទឹកចិត្ត​ដល់​ពួកគាត់​ដែល​បាន​ខិតខំ​រៀនសូត្រ​នាពេល​កន្លងមក​។​

​លោកនាយក​សាលា បាន​បន្តថា​៖​បច្ចុប្បន្ន​សាលា​មាន​បង្រៀន​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ឡើងទៅ ដែល​ក្នុងនោះ​រួមមាន​ភាសា​ខ្មែរ អង់គ្លេស ចិន ជប៉ុន ថៃ កូរ៉េ​និង​ថ្នាក់​កុំព្យូទ័រ​ព្រមទាំង​វគ្គ​បណ្ដុះបណ្ដាល​ខ្លីៗ​។​

លោក​បាន​បញ្ជាក់ថា​៖​សាលា​បង្កើត​នៅ​ខែមីនា​ឆ្នាំ ២០១៤ ហើយ​បច្ចុប្បន្ន​មាន​៣​សាខា​គឺ​នៅ​សាខា​កៀនស្វាយ សាខា​ទឹក​ឃ្លាំង​និង​សាខា​ព្រែ​ករៃ​។​​គោលបំណង​នៃ​ការបង្កើត​សាលា​នៅ​ជនបទ​នេះ​គឺ​ចង់​ឲ្យ​ក្មេងៗ​នៅតាម​ទីជនបទ​ទទួលបាន​នូវ​ចំណេះដឹង​ចំណេះវិជ្ជា​ដូច​ក្មេងៗ​នៅ​ទីក្រុង​ដែរ​ជាពិសេស​ចង់​ជួយ​កុមារ​ក្រីក្រ​និងកុមារនៅ​ជនបទ​បាន​មានឱកាស​សិក្សា​ហើយ​សាលា​ក៏មាន​ផ្ដល់​អាហារូបករណ៍​ផងដែរ​ដល់​សិស្ស​ក្រីក្រ​និង​កុមារកំព្រាផងដែរ។​

​ឯកឧត្តម គង់ ចាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញ​បន​ប​ត្រ​ដល់​សិស្ស​នុ​សិស្ស​នេះ បាន​មាន​ប្រសាសន៍ ថា​៖​សាលា Best Future International School ជា​សាលា​ល្អ​មួយ​មានការ​គាំទ្រ​ច្រើន​ពី​ឪពុកម្ដាយ អាណាព្យាបាល និង​ប្រជាពលរដ្ឋ​នៅទីនេះ​។​ជាពិសេស​មានការ​គាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រសួង​អប់រំ យុវជន​និង​កីឡា​។​

​ឯកឧត្តម បាន​បន្តថា​៖​សាលា​អន្តរជាតិ បេស​ហ្វូ្យ​ត​ឆ័​រ ជា​សាលា​ឯកជន​មួយ​ដែល​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ជន​ប​ជាពិសេស​នៅ​ស្រុក​ល្វាឯម​និង​ចូលរួមចំណែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស យុវជន​កុមារ​ឲ្យ​មានចំណេះដឹង​ក៏ដូចជា​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុ​ការអភិវឌ្ឍ​ប្រទេស​។​ឯកឧត្តម​បានស្នើ​ដល់​គណៈ​គ្រប់គ្រង​សាលា​បន្ត​យកចិត្តទុកដាក់​ជួយ​អប់រំ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ឲ្យ​មានចំណេះដឹង​ទាំង​ផ្នែក​ចំណេះដឹង​ទូទៅ ភាសា និង​វគ្គ​សិក្សា​ខ្លីៗ​ប្រកបដោយ​វិជ្ជាជីវៈ​។​

​លោក ម៉ម ប៉ូ​លី អនុប្រធាន​មន្ទីរអប់រំ​ខេត្តកណ្តាល បាន​ថ្លែងអំណរគុណ​ដល់​សាលា​អន្តរជាតិ​បេស​ហ្វូ្យ​ត​ឈ័​រ​ដែល​បាន​ខិតខំ​ចូលរួម​ស្តារ​និង​កសាង​ធនធានមនុស្ស នៅក្នុង​ខេត្តកណ្តាល​ឱ្យ​កាន់តែ​ល្អប្រសើរ​។​លោក​បាន​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​បន្ត ខិតខំ​សិក្សា​បន្ថែមទៀត ព្រមទាំង​អភិវឌ្ឍ​ខ្លួន និង​ស្វែងរក​ចំណេះដឹង​។​

​លោក​សាស្ត្រាចារ្យ នៅ ប្រុស ទីប្រឹក្សា​ផ្នែក​កម្មវិធី​អប់រំ បាន​លើកឡើងថា​៖​ការអប់រំ​សម្រាប់​កុមារ​នៅក្នុង​សតវត្ស​ថ្មី​សម័យ​ទំនើប​ចាំបាច់​ក៏ត្រូវ​មានការ​ចូលរួម​ឱ្យបាន​សកម្ម​ផង ដែរ​ពី​សំណាក់​អាណាព្យាបាល​គ្រប់រូប​ដែលជា​អ្នក​នៅ​ជិតស្និត​ជាមួយនឹង​កូនៗ​បំផុត​។ នៅ​ពេល​ដែល​អាណាព្យាបាល​បាន​យល់ដឹង​ពី​តួនាទី​និង​សារៈសំខាន់​ក្នុងការ​អប់រំ​កូនៗពួកគាត់​នឹង​អាច​ផ្តល់ឱកាស​សម្រាប់​កូន​អនុវត្ត​នូវ​សកម្ម​ភាព​ច្នៃប្រឌិត​ជាច្រើន​ដែល​ពួកគេ​បាន​រៀន ដើម្បី​រុញច្រាន​ឱ្យ​ពួកគេ​កាន់​តែមាន​ឥរិយាបថ​ល្អ បំ​ណិ​ន​ជីវិត ជំនាញ​ក្នុង​ការគិត​ខ្ពស់ មាន​ភាព​ច្នៃប្រឌិត និង​មាន ភាពឈ្លាសវៃ​។

ក្រៅពី​កត្តា​នេះ ការអប់រំ​នៅក្នុង​សតវត្ស​ថ្មី​នេះ​ក៏ត្រូវ​ការចាំបាច់​នូវ​សកម្មភាព និង​ការផ្លាស់ប្តូរ​ផ្ត​ត់​គំនិត​របស់​កុមារ ឬ​យុវជន ដើម្បីឱ្យ​ពួកគេ​ឆ្លើយតប​ជាមួយនឹង​ភាពបត់បែន​ន សង្គម និង​ពិភពលោក​៕ ដោយៈផាវី