សន្ដិសុខសង្គម

ប្រធានមណ្ឌលនិងគ្រូបង្ហាត់ជាប់ចោទចំនួន៣ករណីផ្សេងគ្នា

តាកែវ៖ក្រោយពីឃាត់ខ្លួននិងស្រាវជ្រាវប្រធានមណ្ឌលនិងគ្រូបង្ហាត់ ក្នុងសមាគមជួយជនរងគ្រោះ​ដោយសារគ្រឿងញៀននៅស្រុកត្រាំកក់ ត្រូវបានចោទប្រកាន់៣ករណីផ្សេងគ្នា។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា បន្ទាប់ពីកម្លាំងអាវុធហត្ថខេត្ត​តាកែវ ឃាត់ខ្លួនបុរស៥នាក់ កាលពីថ្ងៃទី៩ ខែកុម្ភៈកន្លងទៅ ករណីក្លែងបន្លំឯកសណ្ឋានកងកម្លាំង ប្រព្រឹត្តនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកតាំកក់ ខេត្តតាកែវ។ក្រោយមកផ្នែកជំនាញចុះស្រាវជ្រាវបន្ថែម បានរកឃើញនៅសមាគមជួយ​ជនរងគ្រោះដោយសារគ្រឿងញៀននេះមានជាប់ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់-ក្លែងបន្លំឯកសណ្ឋានសមត្ថកិច្ចនិងបើកមណ្ឌលបន្សាបគ្រឿងញៀនគ្មានច្បាប់អនុញ្ញាត។

ក្នុងនោះសមត្ថកិច្ចបានរកឃើញមនុស្សមកស្នាក់នៅក្នុងមណ្ឌលខាងលើចំនួន១០៧​នាក់ ក្នុងនោះមានស្រីម្នាក់។ជុំវិញករណីនេះ តុលាការខេត្តតាកែវសម្រេចចោទប្រកាន់ឈ្មោះ យក់ សុជាតិ អាយុ៤៨ឆ្នាំ ជាគ្រូបង្ហាត់នៅក្នុងសមាគមនិងឈ្មោះញឹក យីឡាយ អាយុ ៥៦ឆ្នាំជាប្រធានសមាគម​ជួយជនរងគ្រោះដោយសារគ្រឿងញៀន នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ សមត្ថកិច្ចកំពុងបន្តនីតិវិធី៕ដោយ៖វិចិត្រ