សន្ដិសុខសង្គម

កំពុងស្រាវជ្រាវរកគ្រួសារបុរសស្លាប់ ដោយរថយន្តបុកនៅស្រុកព្រៃនប់

ព្រះសីហនុ៖គ្រោះថ្នាក់ចរាចរដ៏រន្ធត់ដោយរថយន្តម៉ាកToyota Hilux Revo បានបុកម៉ូតូ២គ្រឿង​បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តម៉ាកToyota Hilux Revo  ផ្លាកភ្នំពេញ2AY-2856 បានបុកម៉ូតូ២គ្រឿងតាមផ្លូវជាតិលេខ៤ នៅក្បែរស្ពានទឹកសាប ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជាង៧ព្រឹក ថ្ងៃ១៣ ខែកុម្ភៈឆ្នាំ២០២៣។

មន្ត្រីដដែលបានបន្តថា ​ក្នុងហេតុការណ៍នោះបណ្តាលឱ្យបុរសខាងម៉ូតូម្នាក់បានស្លាប់ភ្លាមៗនិង​ម្នាក់ទៀត​រងរបួសធ្ងន់។ក្រោយពីបង្កឱ្យមានអ្នកស្លាប់និងរបួសរថយន្តនោះបានជ្រុលធ្លាក់ផ្លូវចូលក្នុងព្រៃ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនអ្នកបើកបរនាំយកទៅបន្តនីតិវិធី។

ចំណែកអ្នករងរបួសត្រូវគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់។ រីឯសព សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ