កីឡា

Real Madrid ប៉ះ Al Hilal នៅវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup

ដោយ៖ Rith Kongkea

ក្រុមអធិរាជស Real Madrid នឹងត្រូវជួបជាមួយ Al-Hilal ក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup នៅកីឡដ្ឋាន Prince Moulay Abdellah ក្នុងទីក្រុង Rabat ប្រទេសម៉ារ៉ុក ។ មុនការប្រកួតមកដល់ លោក Carlos Ancelotti ក៏មានការព្រួយបារម្ភខ្លះៗដែរ ក្រោយកីឡាករសំខាន់ៗមួយចំនួនរងរបួស អាចនឹងអវត្តមាន ដូចជា៖ Benzema , អ្នកចាំទី Thibaut Courtois , Eder Militao ជាដើម ។

គួរបញ្ជាក់ផងដែរថា Real Madrid ធ្លាប់ជាជើងឯក FIFA Club World Cup ចំនួន៤ដងមកហើយ ហើយពួកគេកំពុងសម្លឹងការឈ្នះជាលើកទី៥ផងដែរ ខណៈក្រុម Al-Hilal ក៏មានបំណងចង់ឈ្នះពាននេះជាលើកដំបូងជាប្រវត្តិសាស្រ្តរបស់ក្លិបផងដែរ ។

សម្រាប់ប្រិយមិត្តវិញគិតថា តើក្រុមណានឹងក្លាយជាជើងឯក FIFA Club World Cup នៅរដូវកាលនេះ ? ការប្រកួតនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ នៅវេលាម៉ោង 02:00 រំលងអធ្រាត្រនេះ៕