កីឡា

Messi និង Mbappe អាចនឹងអវត្តមាននៅ UCL វគ្គ១៦ក្រុមចុងក្រោយ ដោយបញ្ហារបួស

ដោយ៖Rith Kongkea

ក្លិបអ្នកមានបារាំង Paris Saint-Germain នឹងត្រូវប៉ះក្រុមជើងខ្លាំងអាល្លឺម៉ង់ FC Bayern Munich ក្នុងព្រឹត្តិការណ៍ UEFA Champoins League នៃពានរង្វាន់អឺរ៉ុបនៅវគ្គ១៦ក្រុមចុងក្រោយជើងទី១ ។

ក្នុងជំនួបនៅជើងទី១ ខាងមុខនេះ ក្លិប Paris Saint-Germain អាចនឹងអវត្តមានកីឡាករឆ្នើម ២រូបក្នុងនោះរួមមានខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi និងខ្សែប្រយុទ្ធបារាំង Kylian Mbappe ។

Messi មានបញ្ហារបួសសសៃពួរ ពេលប៉ះ Marseille ការពីប្រកួតប៉ុន្មានថ្ងៃមុន ខណៈខ្សែប្រយុទ្ធវ័យក្មេង Mbappe ក៏មានបញ្ហារបួសសរសៃពួរដូចគ្នា អំឡុងដើមខែកុម្ភៈ ដែលធ្វើអោយរូបគេត្រូវសំរាកព្យាបាលប្រមាណ៥សប្ដាហ៍ ។

គួរបញ្ជាក់ផងដែរថា ក្លិប Paris Saint-Germain និងត្រូវបើកទ្វារផ្ទះស្វាគមន៍ភ្ញៀវ FC Bayern Munich នៅថ្ងៃទី១៤ ខែកុម្ភៈ វេលាម៉ោង ៣:០០am នៅសប្ដាហ៍ក្រោយនេះហើយ ៕