សន្ដិសុខសង្គម

ម៉ូតូដឹកឈើបែកកង់ក្រោយរេចង្កូតធ្លាក់ផ្លូវសង្កត់មនុស្សស្លាប់

ក្រចេះ៖បុរសម្នាក់ជិះម៉ូតូដឹកឈើផ្ទុះកង់ក្រោយរេចង្កូតធ្លាក់ផ្លូវ ត្រូវម៉ូតូនិងឈើសង្កត់លើបណ្ដាលឱ្យ​ស្លាប់​ភ្លាមនៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ។

មន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះឆាង ភក្ដី អាយុ១៨ឆ្នាំ នៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ជនរងគ្រោះបានជិះម៉ូតូដឹកឈើសុក្រំ​ជាច្រើនដុំធ្វើដំណើរពីជើង​ទៅត្បូង។មកដល់កន្លែងខាងលើម៉ូតូបានបែកកង់ក្រោយហើយរេចង្កូតធ្លាក់ម្ខាងផ្លូវ​ត្រូវម៉ូតូនិងឈើសង្កត់លើមនុស្សបណ្តាលឱ្យស្លាប់នៅនឹកន្លែងតែម្តង។

ក្រោយកើតហេតុ ​កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវឌ្ឍន:​បានចុះទៅពិនិត្យ​ និងប្រគល់សាកសពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វីរ