អន្តរជាតិ

អ៊ុយក្រែនថារុស្ស៊ីវាយប្រហារតាមអាកាស ១៧ដងរយៈពេល១ម៉ោងលើទីក្រុង Zaporizhzhia

អ៊ុយក្រែនរាយការណ៍មកនៅថ្ងៃសុក្រនេះថា រុស្ស៊ីបានបើកការវាយប្រហារតាមអាកាស ចំនួន ១៧ដងត្រឹមរយៈពេល ១ម៉ោងប៉ុណ្ណោះ នៅក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍។

យោងតាមប្រភពAnatolii Kurtiev ជាលេខាធិការនៃក្រុមប្រឹក្សាក្រុង Zaporizhzhia អ៊ុយក្រែន ផ្សាយនៅលើបណ្តាញសារ​ Telegram បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារ​​តាមផ្លូវអាកាសដ៏ធំមួយលើទីក្រុង Zaporizhzhia នៅយប់ថ្ងៃទី ៩-១០ ខែកុម្ភៈ ដោយវាយលុកចំនួន១៧ ដងក្នុងរយៈពេលត្រឹមមួយម៉ោង។ នៅក្នុងការវាយប្រហារនេះ លោក Kurtiev ថា កងកម្លាំងរុស្ស៊ីបាន​កំណត់គោលដៅផ្ទាល់លើហេដ្ឋារចនាសម្ព័ន្ធថាមពល ទោះបីព័ត៌មាន​អំពី​ទំហំ​នៃ​ការ​បំផ្លិចបំផ្លាញ និង​ចំនួន​អ្នក​ស្លាប់​នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ។

Zaporizhia គឺជាទីក្រុងមួយស្ថិតនៅលើដងទន្លេ Dnieper នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន​ជាប់នឹងតំបន់កំពង់ផែឃើសន និងតំបន់ដុនបាស សមរភូមិភាគខាងកើត។ តំបន់នេះក៏ត្រូវបានរុស្ស៊ីធ្វើប្រជាមតិដាក់បញ្ចូលដែរ ទោះបីបច្ចុប្បន្នភាពទ័ពរុស្ស៊ីមិនទាន់​វាយដណ្តើមបានក៏ដោយ៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា