កីឡា

អស្ចារ្យមែន Cristiano Ronaldo រកបាន500គ្រាប់ក្នុងលីគនៃអាជីពបាល់ទាត់របស់គាត់

ដោយ៖ Rith Kongkea

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ទី 500 នៃ​អាជីព​ដ៏​អស្ចារ្យ​របស់​គាត់ ខណៈរូបគេរកបាន៤គ្រាប់ម្នាក់ឯងជួយឲ្យ Al-Nassr យកឈ្នះទៅលើក្រុម Al-Wehda ៤ទល់០ ឡើងមកឈរកំពូលតារាង Saudi Pro League ។

កីឡាករព័រទុយហ្គាល់រូបនេះបាននិយាយថា វាគឺជា “អារម្មណ៍ដ៏អស្ចារ្យ” “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ចំពោះ​គ្រាប់​បាល់​ដែល​ខ្ញុំ​រក​បាន​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​នេះ​គឺ​ការ​អាច​ជួយ​មិត្ត​រួម​ក្រុម​ឱ្យ​ឈ្នះ​ការ​ប្រកួត​នេះ”។

គិតមកទល់ពេលនេះ Cristiano Ronaldo រកបាន 503 គ្រាប់ពីការប្រកួតគ្រប់លីគ និងធ្វើបាន Hart-trick 61ដង។

សម្រាប់ក្រុមដែលគាត់ធ្លាប់លេង និងស៊ុតបញ្ចូលទីបានច្រើនជាងគេគឺអធិរាជស Real Madrid លេងបាន 292 លើក រកបាន 311គ្រាប់ ខណៈបច្ចុប្បន្នគាត់ទើបបានបង្ហាញខ្លួនឲ្យក្លិបថ្មីរបស់គាត់ Al-Nassr បាន៣ប្រកួតប៉ុណ្ណោះ និងរកបាន ៥គ្រាប់ផងដែរ៕