សន្ដិសុខសង្គម

ស្ត្រីម្នាក់ស្រវឹងស្រាដើរទៅពន្លត់ភ្លើងកំពុងឆេះព្រៃបណ្តាលឱ្យដួលស្លាប់

ក្រចេះ៖ ស្ត្រីម្នាក់ស្រវឹងស្រាដើរទៅពន្លត់ភ្លើងកំពុងឆេះព្រៃ បណ្តាលឱ្យដួលស្លាប់នៅក្បែរផ្ទះចាំចម្ការ​ម្តុំអូរកាច់ច្រវាក់ ភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ នារសៀលថ្ងៃទី១០ ខែកុម្ភៈ។

មន្ត្រីនគរបាលស្រុកសំបូរបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម​ៗ កម្លាំងនគរបាល​ប៉ុស្តិ៍រដ្ឋបាលកោះខ្ញែរ បានចុះទៅដល់កន្លែង​ដើម្បីត្រួតពិនិត្យសាកសព​។តាមការពិនិត្យជុំវិញកន្លែងកើតហេតុ​ឃើញថា​ ស្ត្រីរងគ្រោះឈ្មោះម៉ិច ធា អាយុ៤៧ឆ្នាំ នៅភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។

ស្រ្តីរូបនោះបានស្លាប់ដោយស្រវឹងស្រាហើយដើរទៅពន្លត់ភ្លើងកំពុងព្រៃឆេះ បណ្តាលឱ្យដួលស្លាប់​នៅនឹងកន្លែងនោះតែម្តង។បន្ទាប់មកនគរបាលប៉ុស្តិ៍រដ្ឋបាលបានប្រគល់សពជូនទៅ​ក្រុមគ្រួសារ​យកធ្វើបុណ្យ៕ដោយ៖វីរ